ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ក្រោយភ្ជាប់ពាក្យរួច ឆឹម សក្កដា អរគុណអ្នកគាំទ្រ និងមិត្តរួមអាជីពសម្រាប់ការជូនពរ

    BY Naren November 11, 2022
    ក្រោយភ្ជាប់ពាក្យរួច ឆឹម សក្កដា អរគុណអ្នកគាំទ្រ និងមិត្តរួមអាជីពសម្រាប់ការជូនពរ

    (ភ្នំពេញ)៖ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំង២ បានសម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នា ដោយមានការចែកចាយនូវរូបថត ដែលបង្ហាញថាអ្នកទាំង២រៀបចំធ្វើ ពិធីមង្គលពិសាស្លាដកកន្សែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

    ក្រោយពីឃើញអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ចូលរោងភ្ជាប់ពាក្យហើយនោះ មហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈក៏បានចូលរួមអបអរសាទរដល់ថ្ងៃពិសេសយ៉ាងច្រើនផងដែរ។ បន្ទាប់ពីទទួលបានការអបអរសាទរ និងជូនពរ ពីមហាជន និងមិត្តរួមអាជីព លោក ឆឹម សក្កដា ក៏បានសរសេររៀបរាប់ថា៖ «សូមអរគុណសម្រាប់ការជូនពររបស់បងប្អូនទាំងអស់គ្នា ជាពិសេស បងប្អូនសារព័ត៍មាន និង មិត្តរួមសិល្បៈ ព្រឹកមិញនេះ MV បទ មិត្ត១០០ឆ្នាំ វគ្គ២ ខ្លីពេកមិនមានការសម្ពោធអញ្ជើញបងប្អូនមកចូលរួមទ បើមាន MV វគ្គ៣ ខ្ញុំនឹងមានលិខិអញ្ចើញបងប្អូនដើម្បីមកចូលរួមទស្សនាទាំងអស់គ្នា ពីខ្ញុំនិងមិត្តភក្តិខ្ញុំ»៕

    ប្រភពរូប ៖ ប្រសិទ្ធសិរី សំអាងការ

    Share This Post: