អគ្គីភ័យ បានលេបត្របាក់ហាងធ្វើម៉ូតូមួយកន្លែងនៅខេត្តសៀមរាប មនុស្ស ៣នាក់រងរបួសស្រាល និងខូចខាតម៉ូតូ ៤គ្រឿង (មានវីដេអូ)
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅវេលាម៉ោង វេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃសោរិ៍ ទី០៧ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះហាងធ្វើម៉ូតូយីហោ (ជាង ពេជ្រ) ក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យរងខូចខាតរបួសស្រាលមនុស្សចំនួន០៣នាក់ ។

១. ឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជាម្ចាស់ទីតាំង ។
២. ឈ្មោះ សែត សាត ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជាងម៉ូតូ ។
៣. ឈ្មោះ ពេជ្រ ហួត ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជាងម៉ូតូ
និងខូចខាតម៉ូតូចំនួន០៤គ្រឿង ។
- ម៉ូតូម៉ាកត្រៃយ៍ចំនួន ០២ គ្រឿង
- ម៉ូតូម៉ាកCB ចំនួន ០១ គ្រឿង
- ម៉ូតូម៉ាកណៃហត ចំនួន ០១ គ្រឿង
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៤គ្រឿង ៖
– រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចំនួន ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ រថយន្ត ។
– រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរាចំនួន ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ រថយន្ត ។
+ មូលហេតុ : បណ្តាលមកពីទុស្សេខ្សែភ្លើង ។

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ