ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅចាំលោកតាជិះកង់តាមចាប់ Pokémon ទេ? ឥលូវគាត់បានបន្ថែមទូរស័ព្ទរហូតដល់ជាង២០គ្រឿងឯណោះ សម្រាប់លេង Pokémon

    BY Khmernote Media March 19, 2019
    នៅចាំលោកតាជិះកង់តាមចាប់ Pokémon ទេ? ឥលូវគាត់បានបន្ថែមទូរស័ព្ទរហូតដល់ជាង២០គ្រឿងឯណោះ សម្រាប់លេង Pokémon

    តើលោកអ្នកនៅចាំលោកតា​ជនជាតិតៃវ៉ាន់ម្នាក់ ដែលប្រើទូរសព្ទដៃជាង ១០ គ្រឿង ជិះកង់តាមចាប់ ​Pokémon ដែរឬទេ? ឥលូវនេះគាត់បានត្រលប់មកម្តងទៀតហើយ តែលើកនេះគាត់បានបន្ថែមទូរស័ព្ទរហូតដល់ទៅ ២១ គ្រឿងឯណោះ។ សូមរម្លឹកឡើងវិញថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ លោកតា​​ Chen San Yuan បានប្រើទូរស័ព្ទចំនួន ១១ គ្រឿង ភ្ជាប់នៅលើកង់របស់គាត់ ហើយគាត់បានជិះកង់នោះគ្រប់ទីកន្លែងដើម្បីតាមចាប់ Pokémon ដែលជាហ្គេមដ៏ពេញនិយមមួយ។

    នៅពេលដែលមានគេសាកសួរថា តើហេតុអ្វីបានគាត់ធ្វើដូចនេះ? គាត់បានបញ្ជាក់ថា សកម្មភាពនេះបានធ្វើឲ្យគាត់សប្បាយរីករាយផង និងជាការហាត់ប្រាណមួយដ៏ល្អសម្រាប់គាត់ ដែលជាមនុស្សចាស់មានជំងឺប្រចាំកាយច្រើនផង។ គាត់បានបន្ថែមថា គាត់ផ្ដើមសកម្មភាពដូចនេះតាំងពីឆ្នាំ ២០១៦ ហើយចាប់តាំងពីគាត់បង្កើតទម្លាប់ដូចនេះមក គាត់លែងសូវឈឺ និងមានសុខភាពរឹងមាំជាងមុនទៀត។ សកម្មភាពរបស់គាត់ត្រូវមហាជនជាច្រើនកត់សម្គាល់ រហូតដល់មានសារព័ត៌ជាច្រើនយកសាច់រឿងរបស់គាត់ទៅ ចុះផ្សាយទៀតផង។ ហើយពេលថ្មីៗនេះទៀតសោធ ក្រុមហ៊ុន ASUS បានឧបត្ថម្ភទូរស័ព្ទ ZenFone Max Pro ជាច្រើនគ្រឿងបន្ថែមទៀតសម្រាប់គាត់ ដែលរហូតមកទល់នឹងពេលនេះទូរស័ព្ទរបស់គាត់បានកើនដល់ ២១ គ្រឿង៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay