ក្រុមហ៊ុនអេស អាយ ណិត ( SINET) បានពង្រីកសេវាកម្ម ជាមួយ ខ្សែកាបអុបទិក របស់ក្រុមហ៊ុនណូគា(Nokia) ល្បឿនលឿន របស់ខ្លួនទៅកាន់ទីផ្សារលំនៅដ្ឋានបន្ថែមទៀត
– អ្នកផ្តល់សេវាកម្មអុិនធឺណេតឈានមុខគេរបស់កម្ពុជាបានពង្រីកសេវាប្រតិបត្តិការនៃខ្សែកាបអុបទិកល្បឿនលឿនពីទីផ្សារសហគ្រាសទៅបូកបញ្ចូលទីផ្សារលំនៅដ្ឋានបន្ថែមទៀត ដែលហៅកាត់ថា FTTH
– ដំណោះស្រាយថ្មីរបស់ Nokia ផ្តល់នូវអុិនធឺណេតល្បឿនលឿន ជាងមុនសម្រាប់អ្នកប្រើប្រាស់នីមួយៗ ហើយបច្ចេកវិទ្យានេះ អាចកាត់បន្ថយការចំណាយប្រតិបត្តិការដល់ទៅ ៥០ភាគរយ។
១៩ មិនា ២០១៩ ភ្នំពេញ កម្ពុជា ក្រុមហ៊ុនអេស អាយ ណិត ( SINET) ដែលជា ក្រុមហ៊ុន ផ្តល់សេវាកម្មអុិនធឺណេត ឈានមុខគេរបស់កម្ពុជា លើវិស័យ សហគ្រាស។ ឥឡូវនេះក្រុមហ៊ុនNokia ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន អេស អាយ ណិត ( SINET) ដើម្បីចាប់ផ្តើមបើកអោយដំណើរការនូវ សេវាកម្ម អុិនធឺណេតល្បឿនលឿន ដល់ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេស ដែលត្រូវបានទទួលស្គាល់ ដោយគុណភាព និង ជំនាញបច្ចេកទេស។ ក្រុមហ៊ុន NOKIA នឹង សហការជាមួយ ក្រុមហ៊ុនអេស អាយ ណិត (SINET) ដើម្បីដាក់ អោយដំណើរការ នូវបណ្តាញសេវាកម្មថ្មី នេះនៅទូទាំងប្រទេស ដោយមានការចាប់ផ្តើមនៅតាមសហគមន៍លំនៅដ្ឋានដែលត្រូវបានគេស្គាល់ថាជាបុរី និងផ្ទះនៅតាមទីក្រុងធំៗរបស់ប្រទេសកម្ពុជា រួមមានទីក្រុងភ្នំពេញ និងសៀមរាប។

ក្រុមហ៊ុនអេស អាយ ណិត (SINET ) នឹងផ្តល់សេវាកម្ម អុិនធឺណេតដែលប្រើដោយ បច្ចេកវិទ្យា GPON និងOLT ដល់មនុស្ស ដែលនិយមរស់នៅតាមផ្ទះ បែប អាផាតមិន បុរី និងអាគារស្នាក់នៅរួម។ បច្ចេកវិទ្យានេះនឹងផ្តល់ អ្នកប្រើប្រាស់ នូវអុិនធឺណេត ដែលមានល្បឿនលឿន ជាងមុន និងមានគុណភាពខ្ពស់។ មធ្យោបាយថ្មី GPON របស់ NOKIA នេះនឹងដើរតួ ជាគ្រឹះមូលដ្ឋាន សម្រាប់គម្រោងសេវាកម្មដែល SINET បានរំពឹងទុក សម្រាប់ថ្ងៃអនាគត ដែលរួមមានការមើលវីឌីអូផ្ទាល់ពីអុីនធឺណេត និងប្រព័ន្ធសន្តិសុខនានា។
Meta Sy នាយកប្រតិបត្តិនៃ ក្រុមហ៊ុនអេស អាយ ណិត (SINET ) និយាយថា៖ «ទីផ្សាររបស់ប្រទេសកម្ពុជា កំពុងតែពោរពេញ ទៅដោយអ្នកផ្តល់សេវាអុិនធឺណេត ដែលមានគុណភាពទាប និងមិនសូវមានការយកចិត្តទុកដាក់ចំពោះគុណភាពរយៈពេលយូរ និងទំនុកចិត្តនោះឡើយ។ យើងសម្រេចចិត្តថា យើងនឹងផ្តាច់ខ្លួនពីការប្រកួតប្រជែងនេះ តាមរយៈការផ្តោតសំខាន់លើគុណភាពវិញដោយធ្វើការផ្តោតលើគម្រោងបុរី និងអាគារស្នាក់នៅរួម។ នេះបានន័យថាសេវាកម្មរបស់យើងនឹងមានស្តង់ដារ ប្រសិទ្ធិភាព ទំនុកចិត្ត ល្បឿន និងភាពងាយស្រួលក្នុងការស្វែងរកបង្ហាបច្ចេកទេសដែលអាចកើតមានឡើងស្មើរនឹងការផ្តល់អុិនធឺណេតលំដាប់អន្តរជាតិ។ ទាំងនេះហើយជាកត្តាដែលនាំអោយយើងជ្រើសរើសយកក្រុមហ៊ុន Nokia»
លោក Sebastien Laurent ប្រធាន NOKIA ប្រចាំប្រទេសកម្ពុជា និងថៃនិយាយថា៖ «យើងផ្តល់ SINETនូវជម្រើសល្អបំផុត សម្រាប់តម្រូវការប្រតិបត្តិការ
របស់ពួកគេ។ បច្ចេកវិទ្យា Mini OLT របស់យើង មានប្រសិទ្ធិភាពខ្ពស់ ក្នុងការផ្តល់នូវសេវាអុិនធឺណេតដែលមានគុណភាពខ្ពស់ និងល្បឿនលឿន សម្រាប់អ្នកនិយមនៅតាមផ្ទះ អាផាតមិនក្នុង អាគារខ្ពស់ៗ ហើយក្នុងពេល ជាមួយគ្នានោះ យើងជួយសន្សំនូវទីធ្លា និង ចំណាយផ្សេងៗ។ ជាមួយនឹង បច្ចេកវិទ្យា GPON របស់ NOKIA ការដាក់ចេញ នូវសេវានេះ នឹងបំពេញតម្រូវការ កើនឡើងរបស់ប្រជាជនកម្ពុជា នូវអុិនធឺណេត ដែលមានល្បឿនលឿនក្នុងតម្លៃសមរម្យ។»
អំពីបច្ចេកវិទ្យា
– Nokia 7362 Intelligent Service Access manager (ISAM) Dense Fiber (DF) 16GW ផ្តល់នូវភាពបត់បែនក្នុងការដាក់ពង្រាយខ្សែបណ្តាញអុិនធឺណេត និងបង្កើនប្រសិទ្ធភាពនៃអាជីវកម្មនេះ
– Nokia (Dini OLT supports up to 8x 10Gig uplinks and 16-port GPON or 4-port XGS-PON/GWDM-PON Downlinks ហើយមានសមត្ថភាពក្នុងការបង្កើនល្បឿនបណ្តាញអុិនធឺណេតនោះ។
– NOKIA 7368 ISAM ONT G-010G-Q ផ្តល់នូវចំណុចប្រទាក់ GPON ដល់អតិថិជន និងបើកផ្លូវដល់ការភ្ជាប់ទៅឧបករណ៍បីនៅក្នុងផ្ទះ។
ធនធាន
– គេហទំព័រ Next-generation PON
– គេហទំព័រ Fiber-FTTH
– គេហទំព័រ 7362 ISAM DF-16GW
ទំនាក់ទំនងមក NOKIA តាមរយៈ
– ការ Subscribe ដើម្បីទទួលបានពត៌មានបន្ថែម
– Website
– Blog
– Twitter
– LinkedIn
– Facebook
អំពី អេស អាយ ណិត (SINET)
អេស អាយ ណិត គឺជាអ្នកជំនាញផ្តល់សេវាកម្មអុិនធឺណេតនិងទូរគមនាគមន៍ដែលមានការយកចិត្តទុកដាក់ខ្ពស់លើឧត្តមភាពផ្នែកវិស្វកម្មនិងការគាំទ្រដែលអាចជឿទុកចិត្តបានចាប់តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ អេស អាយ ណិត គឺជាក្រុមហ៊ុនឈានមុខមួយក្នុងចំណោមក្រុមហ៊ុនផ្តល់សេវាកម្មអុិនធឺណេតនិងអាយស៊ីធីសម្រាប់អាជីវកម្មនិងក្រុមហ៊ុនហើយគឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងការរីកចម្រើនផ្នែកបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាថ្មីបំផុត បណ្តាញបច្ចេកវិទ្យា និងការអនុវត្តដែលប្រកបដោយសុវត្ថិភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា។
គោលដៅយើងត្រូវបានជំរុញដោយភាពស្និទ្ធស្នាលរបស់យើងជាមួយនឹងបច្ចេកវិទ្យាទំនាក់ទំនង និងដោយដាក់អោយមានប្រើប្រាស់ដើម្បីសម្រួលដល់ទំនាក់ទំនងអាជីវកម្មនិងទំនាក់ទំនងមនុស្ស។
អំពី Nokia
យើងបង្កើតបច្ចេកវិទ្យាដើម្បីភ្ជាប់ពិភពលោក។ យើងជាអ្នកអភិវឌ្ឍ និង ផ្តល់នូវឧបករណ៍ ភ្ជាប់បណ្តាញ កម្មវិធី សេវាកម្ម និង ផ្តល់អជ្ញាប័ណ្ណ ដែលត្រូវបានទទួល ស្គាល់ទូទាំង ពិភពលោក។ អតិថិជនរបស់យើង រួមមានអ្នកផ្តល់ សេវាកម្មទំនាក់ទំនង ដែលមានអតិថិជនប្រចាំដល់ទៅ ៥.៧ ពាន់លានគណនី ក៏ដូចជា សហគ្រាស នៅក្នុងវិស័យឯកជន និង សាធារណៈដែលប្រើប្រាស់ផលប័ត្រ បណ្តាញរបស់យើង ដើម្បីបង្កើនផលិតភាព និងគុណភាពជីវិតផងដែរ។
តាមរយៈក្រុមស្រាវជ្រាវ របស់យើងរួមមាន Nokia Bell Labs ដែលមានភាព ល្បីល្បាញ ទូទាំងពិភពលោក យើងកំពុងតែដឹកនាំពិភពលោកទៅកាន់ការប្រើប្រាស់បណ្ដាញ 5G ចុងក្រោយបំផុតដែលមាន ល្បឿនលឿនជាងមុន មានសុវត្ថិភាពជាងមុន និងមានសមត្ថភាព ធ្វើបដិវត្តជីវិតសេដ្ឋកិច្ចនិងសង្គមអោយបានប្រសើរជាងមុន។ ក្រុមហ៊ុន Nokia គោរព តាមបទដ្ឋានសីលធម៌ អាជីវកម្មខ្ពស់បំផុត នៅពេលដែលយើងបង្កើតបច្ចេកវិទ្យា ដោយគិតដល់គោលបំណងល្អ សម្រាប់សង្គម គុណភាព និងសុចរិតភាព។
nokia.com
សម្រាប់ចម្ងល់ផ្សេងៗ
Nokia
ទំនាក់ទំនង
ទូរស័ព្ទ +358 10 448 4900
សារអេឡិចត្រូណិច press.services@nokia.com