ខ្មែរណូត

ស្វែងរក

  • PR

    សំណាងម្ល៉េះ! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង $100 សោះ ឈ្នះសុទ្ធតែម៉ូតូនិងទូរទស្សន៍!

    BY Khmernote Media March 20, 2019
    សំណាងម្ល៉េះ! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង $100 សោះ ឈ្នះសុទ្ធតែម៉ូតូនិងទូរទស្សន៍!

    ភ្នំពេញ ថ្ងៃទី​​ 18 មីនា ឆ្នាំ 2019 ៖ អតិថិជនសំណាងបីរូបទៀត បានឈ្នះរង្វាន់ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទីបីពីប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Exchange Square កាលពីថ្ងៃ 15 មីនា។ អ្នកឈ្នះរង្វាន់ម៉ូតូ Zoomer X មួយរង្វាន់បានទៅលើ ឈ្មោះ ពៅ​ ស្រនិច អតិថិជនប្រើ Huawei អេ 7 ដែលបានទិញនៅហាង ឆាយ គីម (តាខ្មៅ) ។ គាត់មានអារម្មណ៍រំភើបចង់ហោះ ស្ទើរនិយាយមិនចេញ នៅពេលដែលក្រុមហ៊ុនធ្វើការទំនាក់ទំនងទៅនៅក្នុងពេលកំពុងផ្សាយផ្ទាល់ ហើយគាត់បាននិយាយថា នេះជាលើកទីមួយក្នុងឆាកជិវិតហើយ ដែលគាត់បានឈ្នះរង្វាន់។ រីឯអ្នកឈ្នះទូរទស្សន៍ 43 អ៊ីញ 1 រង្វាន់ គឺបានទៅលើឈ្មោះ ណែន ចំណាន ទិញ Huawei អេ 7 នៅហាងសៀងលីន និង 1 រង្វាន់ទៀតគឺ បានទៅលើឈ្មោះ Jackson ដែលបានទិញ Huawei អេ 7 ហាង Sopha។ ពួកគាត់ហាក់បីដូចជានឹកស្មានមិនដល់សោះ ដែលមានសំណាងបែបនេះ។

    ក្រៅពីការចាប់រង្វាន់លើកទីបីនេះ យើងក៏មានការប្រគល់រង្វាន់ជូនដល់អតិថិជនដែលបានឈ្នះរង្វាន់កាលពីលើកទីពីរផងដែរ។ ក្រុមការងាររបស់យើងបានប្រគល់រង្វាន់ Zoomer X 1​ រង្វាន់ជូនលោកពូ អ៊ុក សិរីធរ នៅហាងទូរសព្ទដែលលោកពូបានទិញ និងដឹកម៉ូតូជូនដល់ផ្ទះតែម្តង។ គួររំលឹកផងដែរថា លោកពូបានជួបសំណាងអាក្រក់ដោយទូរសព្ទរបស់លោកពូដែលត្រូវរង្វាន់នេះ ត្រូវបានចោឆក់ ប៉ុន្តែសំណាងអាក្រក់របស់លោកពូបានប្រែក្លាយជាលាភសំណាងធំ ដោយឈ្នះម៉ូតូមួយគ្រឿងពីក្រុមហ៊ុន     Huawei។ លោកពូក៏បានទៅទិញ Huawei nova3i មួយគ្រឿងទៀតដោយសារការគាំទ្រ ។ ចំណែកឯអ្នកឈ្នះទូរទស្សន៍ទាំងពីររូប ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីដើម្បីទទួលរង្វាន់ផងដែរ។ អ្នកឈ្នះទីមួយគឺ កញ្ញា ធីតា​ និងអ្នកឈ្នះទីពីរគឺលោក ចាន់ថន។ ពួកគេទាំងពីរបានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ដែលបានឈ្នះរង្វាន់នេះ។ រកឯណាបានទិញទូរស័ព្ទតម្លៃជាង 100$ ប៉ុណ្ណោះ អាចមានឱកាសឈ្នះសុទ្ធតែ Smart TV តម្លៃជាង 500$។

    ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 រហូតដល់ថ្ងៃ 27 មេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ​​ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។​

    ការចាប់រង្វាន់លើកទី 4​​​ នឹងធ្វើឡើងនៅថ្ងៃ 29 ខែ​មីនា ដែលជាការចាប់រង្វាន់ ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV​ 2 រង្វាន់។​​​ រីឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 05​ ​ខែ​ ឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page​ ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់​ តម្លៃជាង​ 3 ម៉ឺន ​4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។​

    គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ​​ $299 និងnova3​​តម្លៃ$469។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 ទាំងអស់គ្នា!

    សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

    Website: https://consumer.huawei.com/kh/
    Facebook: Huawei Mobile (https://bit.ly/2ePDMSq)

    Youtube Channel: https://bit.ly/2wTMMJL
    Instagram: https://www.instagram.com/huaweimobilekh/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay