ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រោះតែសំឡីត្បារត្រចៀកមួយដុំតូចធ្វើឲ្យបុរសម្នាក់មានបញ្ហាក្នុងខួរក្បាលស្ទើរតែស្លាប់

    BY Khmernote Media March 20, 2019
    ព្រោះតែសំឡីត្បារត្រចៀកមួយដុំតូចធ្វើឲ្យបុរសម្នាក់មានបញ្ហាក្នុងខួរក្បាលស្ទើរតែស្លាប់

    អង់គ្លេស៖ បុរសម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយគាត់បានដួលសន្លប់ដោយមិនដឹងមូលហេតុ ហើយក្រោយមកទើបគេរកឃើញថា គាត់មានបញ្ហាខួរក្បាលខ្លាំងដែលបណ្តាលមកពីសំឡីត្បារត្រចៀកមួយដុំតូច។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ គេគ្រាន់ឲ្យដឹងថាគាត់រស់នៅក្នុងតំបន់ Coventry នៃប្រទេសអង់គ្លេស។

    មុនពេលបញ្ជូនទៅមន្ទីរពេទ្យបុរសជនរងគ្រោះមានអាការៈ ឈឺក្បាល ឈឺត្រចៀក មានទឹករងៃហូរចេញពីត្រច្រៀកខាងឆ្វេង ធ្វើឲ្យគាត់ប្រកាច់ និងចុងក្រោយគឺសន្លប់ស្ដូកតែម្តង។ ក្រោយពេលពិនិត្យគេ បានរកឃើញថា នៅក្នុងត្រចៀកខាងឆ្វេងរបស់គាត់មានជាប់នៅសំឡីត្បារត្រចៀកមួយដុំតូច ហើយសំឡីត្បារត្រចៀក នោះហើយដែលបង្កឲ្យមានមេរោគចូលទៅក្នុងខួរក្បាល ​និងបង្កឲ្យមានបញ្ហាដូចខាងលើនេះ។ តាមការសាកសួរជនរងគ្រោះជនបានឲ្យដឹងថា គាត់មានទម្លាប់ត្បារត្រចៀកញឹកញាប់ ហើយត្បារដោយរុកជ្រៅៗចូលទៅក្នុងត្រចៀកទៀតផង ហើយគេបានសន្និដ្ឋានថា សកម្មភាពនេះហើយដែលបង្កឲ្យមានបញ្ហាដូចខាងលើនោះ។ យ៉ាង​ណាក្តី ក្រោយសម្រានៅក្នុងមន្ទីរពេទ្យ​ ១០ សប្តាហ៍ជនរងគ្រោះអាចជាសះស្បើយវិញបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay