ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្តក្រុងមួយគ្រឿងបានឆេះពេលកំពុងធ្វើដំណើរ បង្កឲ្យអ្នកដំណើរ ២៦ ស្លាប់ និង ២៨ នាក់រងរបួសធ្ងន់

    BY Khmernote Media March 26, 2019
    រថយន្តក្រុងមួយគ្រឿងបានឆេះពេលកំពុងធ្វើដំណើរ បង្កឲ្យអ្នកដំណើរ ២៦ ស្លាប់ និង ២៨ នាក់រងរបួសធ្ងន់

    ចិន៖ យ៉ាងហោចណាស់មានមនុស្ស ២៦ នាក់បានស្លាប់ និង ២៨ នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់នៅក្នុងហេតុការណ៍ភ្លើងឆេះរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មួយ ដែលបានកើតឡើងនៅក្នុងខេត្ត Hunan ភាគខាងលិចប្រទេសចិន។ រថយន្តមួយគ្រឿងនេះជាប្រទេសរថយន្តទេសចរណ៍ធុនធំមានផ្ទុកមនុស្សសរុប ៥៦ នាក់ ក្នុងនោះមានអ្នកបើករថយន្តចំនួន ២នាក់ មគ្គុទេសទេសចរណ៍ម្នាក់ និងភ្ញៀវទេសចរណ៍ក្មេងចាស់ ៥៣ នាក់ ផ្សេងទៀត។

    រថយន្តមួយគ្រឿងនេះមានទិសដៅឆ្ពោះទៅកាន់តំបន់កំសាន្តប្រវត្តិសាស្រ្តមួយគឺទឹកដីកំណើតរបស់លោក ម៉ៅ សេទុង។ យ៉ាងណាក្តី ខណៈដែលរថយន្តបើកជិតដល់គោលដៅហើយនោះ រថយន្តស្រាប់តែឆេះភ្លាមៗតែម្តង ធ្វើឲ្យអ្នកដំណើរនៅលើរថយន្តភាគច្រើនរត់គេចខ្លួនមិនទាន់នោះទេ ទើបមានចំនួនអ្នកស្លាប់ និងរបួសច្រើនដូចនេះ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញមូលហេតុដែលបង្កឲ្យមានភ្លើងឆេះដូចនេះទេ​ ខណៈប៉ូលិសជំនាញ កំពុងសាកសួរ និងស៊ើងអង្កេតអ្នកបើករថយន្តទាំងពីរនាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay