ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិន ឯកភាពជួយសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ

    BY Khmernote Media March 26, 2019
    ចិន ឯកភាពជួយសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ

    កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការ ក្រុង Chongqing ដើម្បីសិក្សាពីការរៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail System នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

    ឯកឧត្តម Zhou បានយល់ព្រមលើសំណើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការ រវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងសិក្សាលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងឡូជីស្ទីករវាងប្រទេសទាំងពីរ ដោយឯកឧត្តម Zhou បានសន្យាថានឹងរៀបចំក្រុមការងារគណៈប្រតិភូ នៃការិយាល័យដឹកជញ្ជូនក្រុង Chongqing (Chongqing Municipal Transport Bureau) និងក្រុមការងារឡូជីស្ទីក ទៅបំពេញទស្សនកិច្ចសិក្សា នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

    រួមជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ព្រមទាំងគណៈប្រតិភូ ក៏បានធ្វើទស្សនកិច្ចសិក្សា​ ប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail នៅរោងជួសជុលថែទាំរថភ្លេីង​ និងចុះពិនិត្យនៅតាមទីតាំងស្ថានីយ​មួយចំនួន ព្រមទាំងជិះសាកល្បងរថភ្លេីងប្រភេទនេះ​​ ក្នុងក្រុង​ Chongqing ប្រទេសចិន​ ផងដែរ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay