អន្តរជាតិ
ឧត្តមសេនីយ៍ ស ថេត បើកកិច្ចប្រជុំបន្ទាន់ដេីម្បីបន្ថែមកងកម្លាំងតាមគោលដៅសំខាន់ៗ ទប់ស្កាត់បទល្មេីសចោរកម្ម និងគ្រោះថ្នាក់ចរាចរណ៍
BY Khmernote Media
March 27, 2019
នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដេីម្បីបន្ថែមកងកម្លាំងតាមគោលដៅសំខាន់ៗ ដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗ ដូចជាចោរកម្មនិងគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសនោះមានការចូលរួមពីស្នងការរង ប្រធានការិយាល័យ អធិការខណ្ឌ និងមន្ត្រីនគរបាលជាច្រេីនរូបទៀត៕ ប្រភព៖ ស្នងការដ្ឋានរាជធានីភ្នំពេញ



