ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង្ហោះគ្រឿងញៀន ហើយសរសេរថា «អាណាចង់ធ្វើអីអាញ់» ទីបំផុតសមត្ថកិច្ចតាមដាក់ខ្នោះដល់ផ្ទះ

    BY Khmernote Media March 28, 2019
    បង្ហោះគ្រឿងញៀន ហើយសរសេរថា «អាណាចង់ធ្វើអីអាញ់» ទីបំផុតសមត្ថកិច្ចតាមដាក់ខ្នោះដល់ផ្ទះ

    ឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កង​កម្លាំង​នគរបាលខេត្ត​ឧត្តរមានជ័យ បានឃាត់ខ្លួន​បុរសម្នាក់ជាជនសង្ស័យ ក្រោយបុរសរូបនោះមានគណនីហ្វេសប៊ុកឈ្មោះ «ផុស​ផុស» បានបង្ហោះ​គ្រឿង​ញៀន​តាម​បណ្តាញសង្គម ភ្ជាប់ជាមួយនឹងចំណង​ជើងថា «អាណាចង់ធ្វើអីអាញ់» ​និងមាន​រូបពាក់ឯកសណ្ឋាន​ជាកម្លាំង​នគរបាល​។

    ជនសង្ស័យមានឈ្មោះ ភឿ ​ផុស ​ភេទប្រុស អាយុ​២៩ឆ្នាំ រស់នៅ​ភូមិភ្នៀត សង្កាត់​សំរោង ក្រុងសំរោង ​ខេត្តឧត្តរមានជ័យ នៅក្នុង​ប្រតិបត្តិការឃាត់​ខ្លួននោះ គឺកម្លាំង​បានធ្វើការឆែក​រកឃើញ ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន ICE ១​កញ្ចប់តូច សំភារៈ​ប្រើប្រាស់គ្រឿងញៀន​មួយចំនួន ​ទូរសព្ទ័ដៃ ៤គ្រឿង ឧបករណ៍​ឆក់ត្រី​១គ្រឿង​ផងដែរ​។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបាន​សមត្ថកិច្ច​​កំពុង​បញ្ជូន​ខ្លួន​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិវិធី​បន្ត​ទៀត៕

    ប្រភព៖ Sak kak da

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay