រថភ្លើងដឹកប្រេងក្រឡាប់ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ព្រឹកមិញនេះ បណ្ដាមកពីបញ្ហាផ្លូវស្រុត
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយពីផេកផ្លូវការរបស់ ឯកឧត្ដម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្បញ្ជាក់ឱ្យដឹងថា រថភ្លើងដឹកប្រេងក្រឡាប់ ចំនួន ៣ ទូរ នៅខេត្តពោធិ៍សាត់ព្រឹកមិញនេះ បណ្ដាមកពីបញ្ហាផ្លូវស្រុត។

តាមរបាយការណ៍បឋមពីការង្ហោះរបស់ ឯកឧត្ដម ផន រឹម បានឱ្យដឹងថា ហេតុការណ៍រថភ្លើងដឹកប្រេងបានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦:៣០នាទីព្រឹក នៅថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ ២០២៥ នេះ។ ចំពោះព័ត៌មានកន្លែងកើតហេតុ បានកើតឡើង នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង ស្ថិតក្នុងភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ចំពោះរថភ្លើងដឹកប្រេងមាន ២៤ ទូរ និងក្បាលរថភ្លើងលេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង បានធ្លាក់ទូរប្រេងចំនួន ៣ ទូរ ហើយក៏មិនមានគ្រោះដល់មនុស្សឡើយ។
សម្រាប់មូលហេតុបឋមនៃឧបទ្ទវហេតុ បណ្ដាមកពីបញ្ហាផ្លូវស្រុត ចំពោះវិធានការណ៍បន្ទាន់ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែក ទៅកន្លែងកើតហេតុ រីឯរថយន្តបូមប្រេងពីក្រុមហ៊ុនសូគីម៉ិច បានមកដល់កន្លែងដើម្បី ប្រមូលប្រេងឥន្ធនៈដែលកំពប់វិញ និងប្រើរថយន្តស្ទូចចំនួន ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ៕









ប្រភព៖ ផន រឹម