ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប.ស.ស. បាននាំយកប្រាក់វិភាជន៍បូជាសពជូនដល់ក្រុមគ្រួសារនៃសព ដែលក្នុងមួយសពចំនួន ១០,០០០,០០០ រៀល ដើម្បីគ្រួសារសាច់ញាតិ រៀបចំពិធីបុណ្យតាមប្រពៃណី

    BY Nisaiy KN May 24, 2026
    ប.ស.ស. បាននាំយកប្រាក់វិភាជន៍បូជាសពជូនដល់ក្រុមគ្រួសារនៃសព ដែលក្នុងមួយសពចំនួន ១០,០០០,០០០ រៀល ដើម្បីគ្រួសារសាច់ញាតិ រៀបចំពិធីបុណ្យតាមប្រពៃណី

    យោងតាមការចុះផ្សាយផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តដឹកទំនិញធុនធំ និងរថយន្តដឹកកម្មករនៅលើផ្លូវជាតិលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងករណីគ្រោះថ្នាក់ចរាចរណ៍នៅភូមិព្រៃផ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងរថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅវេលាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដី ប.ស.ស. ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីអន្ដរាគមន៍ ដឹកនាំការសង្គ្រោះ និងសម្របសម្រួលជួយដល់បងប្អូនកម្មករនិយោជិតដែលទទួលរងរបួស និងបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ។

    ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ប.ស.ស. បាននាំយកប្រាក់វិភាជន៍បូជាសពជូនដល់ក្រុមគ្រួសារនៃសព ដែលក្នុងមួយសពចំនួន ១០,០០០,០០០ រៀល (ដប់លានរៀល) ដើម្បីផ្តល់ជូនគ្រួសារសាច់ញាតិរៀបចំពិធីបុណ្យតាមប្រពៃណី ព្រមទាំងសម្របសម្រួលឡានដឹកសពជូនដល់លំនៅដ្ឋានផងដែរ។

    ដោយឡែកចំពោះអ្នករងរបួស មន្រ្តី ប.ស.ស. បានសម្របសម្រួលជាមួយក្រុមគ្រូពេទ្យ ដើម្បីផ្ដល់ការសង្គ្រោះបន្ទាន់ និងបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យដៃគូ ប.ស.ស. ដែលនៅជិតបំផុត ដោយនៅក្នុងនោះ ប.ស.ស. នឹងទទួលរ៉ាប់រងទាំងស្រុងលើថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រទាំងអស់ រហូតដល់ជាសះស្បើយ ព្រមទាំងផ្ដល់នូវប្រាក់ឧបត្ថម្ភប្រចាំថ្ងៃក្នុងអំឡុងពេលសម្រាកព្យាបាល។

    ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសព និងបួងសួងសូមឱ្យបងប្អូនដែលរងរបួសទាំងអស់បានជាសះស្បើយក្នុងពេលឆាប់ៗ៕

    ប្រភព៖ បេឡាជាតិសន្ដិសុខសង្គម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay