ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ស្នើឱ្យដកតំណែអភិបាលខេត្ត ឬអភិបាលស្រុកណា ដែលមិនចូលរួមក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ

    BY Nisaiy KN May 24, 2026
    សម្តេចតេជោ ស្នើឱ្យដកតំណែអភិបាលខេត្ត ឬអភិបាលស្រុកណា ដែលមិនចូលរួមក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្រីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បើអភិបាលខេត្ត ឬអភិបាលស្រុក ណា ដែលមិនចូលរួមក្នុងការអនុវត្ត ក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញនេះ គឺស្នើឱ្យដកចេញពីតំណែង ហើយគ្មានការយោគយល់នោះទេ។

    សម្តេចបានសង្កត់ធ្ងន់ថា ការដកតំណឬងនេះ នឹងធ្វើឡើងដោយមិនយោគយល់ទៅលើកូនមេដឹកនាំមាន គុណសម្បត្តិចំពោះជាតិ អ្នកដែលប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ ឡើយ។

    សម្តេចតេជោ បានរំលេច បន្ថែមថា កម្ពុជាត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

    ក្នុងពិធីជួបសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង៤,៣៤៤នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្រីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណាត្រូវពិនិត្យមើលលើការងារនេះ។

    ជាមួយគ្នានោះ សម្តេចតេជោក៏បានបង្ហើបឱ្យដឹងទៀតថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យាផងដែរ ហើយសម្តេចបានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេ នគរបាល និងមេកងរាជអាវុធហត្ថដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យានេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay