ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បំបែកសំណុំរឿង វាយសម្លាប់នៅមុខសាលាវត្តកោះ និងឆក់កាបូបបណ្ដាលឲ្យស្ត្រីម្នាក់ដួលស្លាប់ នៅលើស្ពានអាកាសស្ទឹងមានជ័យ បានហើយ ចាប់ខ្លួនជនសង្ស័យបានមនុស្ស៦នាក់

    BY Khmernote Media April 26, 2020
    បំបែកសំណុំរឿង វាយសម្លាប់នៅមុខសាលាវត្តកោះ និងឆក់កាបូបបណ្ដាលឲ្យស្ត្រីម្នាក់ដួលស្លាប់ នៅលើស្ពានអាកាសស្ទឹងមានជ័យ បានហើយ ចាប់ខ្លួនជនសង្ស័យបានមនុស្ស៦នាក់

    រាជធានីភ្នំពេញ៖ ការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណី ឃាតកម្ម (ប្រើដុំថ្មវាយសម្លាប់) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣ទៀបភ្លឺ មុខសាលាមត្តេយ្យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ និងលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះស្លាប់) កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៥:២០នាទីព្រឹក នៅចំណុចដីឡូត៍លេខ២ លើផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់: ទី០១.ឈ្មោះ ឡាយ ពេជ្យបញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ទី០២.ឈ្មោះ សុធា រ៉ាបី ភេទប្រុស អាយុ ២០ឆ្នាំ ទី០៣.ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ២០ឆ្នាំ ទី០៤.ឈ្មោះ ស៊ុន ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ទី០៥.ឈ្មោះ ស៉ិន ទី ភេទប្រុស អាយុ១៧ឆ្នាំ និងទី០៦.ឈ្មោះ ទឹម ស៊ូសីហាតូ ភេទប្រុស អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងនៅភូមិអរិយក្សត្យ ឃុំអរិយក្សត្យ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពាក់ព័ន្ធនឹងករណីឃាតកម្ម (ប្រើដុំថ្មវាយសម្លាប់) នៅចំណុចមុខសាលាមត្តេយ្យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះស្លាប់) នៅចំណុចផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    ក្រោយពីធ្វើការសាកសួរបឋម ជនសង្ស័យឈ្មោះ ឡាយ ពេជ្យបញ្ញា, ឈ្មោះ សុធា រ៉ាបី និងឈ្មោះ សុខ ឡេង ឈ្មោះសុខ ទី ឈ្មោះ ទឹម ស៊ូសីហាតូ បានសារភាពថាពួកខ្លួន និងបក្សពួកឈ្មោះ រ័ត្ន (ពៅ) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅទីតាំងកើតហេតុខាងលើ ពួកខ្លួនពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះឈ្មោះ តាន់ ឡាយហួត បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ចំពោះឈ្មោះស៊ុន ធារ៉ា ពុំបានចូលរួមធ្វើសកម្មភាពជាមួយពួកខ្លួនឡើយ។

    ដោយឡែក ឈ្មោះ ឡាយ ពេជ្យបញ្ញា ក៏បានសារភាពទៀតថា ក្រៅពីករណីខាងលើ គឺនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ខ្លួននិងឈ្មោះ រ័ត្ន (ពៅ), ឈ្មោះ ឌីន និងឈ្មោះ វីន ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ ហុង សុខចេង រួចមកជនរងគ្រោះបានជិះម៉ូតូដេញតាម ទើបជ្រុលទៅបុករទេះអេតចាយ បណ្តាលឲ្យដួលស្លាប់នៅចំនុចស្ពានអាកាសស្ទឹងមានជ័យ ។

    បច្ចុប្បន្ននាយកដ្ឋានកំពុងតែបន្តធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួកជនសង្ស័យខាងលើ ដែលនៅសេសសល់យកមកផ្តន្ទាទោសទៅតាមច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay