កូវីដ-១៩
អ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនជិត ១លាននាក់ហើយ ខណៈអ្នកស្លាប់វិញកើនជាង៥៥ ០០០នាក់
BY Khmernote Media
April 27, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត១លាននាក់ហើយ និងមានចំនួនស្លាប់មានជាង ១,១០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៩៨៧,១៦០ នាក់ (កើនឡើង ២៦,៥០៩ នាក់) អ្នកស្លាប់សរុប ៥៥,៤១៣ នាក់ (កើនឡើង ១,១៥៧ នាក់) និងជាសះស្បើយចំនួន ១១៨,៧៨១ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លង ២,៩៩៤,៧២២ នាក់ អ្នកស្លាប់ ២០៦,៩៨៨នាក់ និងជាសះស្បើយជាង ៨៧៨,៧០៧នាក់៕

អត្ថបទ៖ សេម
ប្រភព៖ worldometers