គួរឲ្យអាណិតណាស់! ម្តាយប្អូនប្រុស បានប្រាប់ថាកូនប្រុសរបស់គាត់ ដែលមានអារម្មណ៍ឆាប់ឆេវឆាវខឹង ដោយសារកូនគាត់ធ្លាប់ឆក់ខ្សែភ្លើង ត្រូវធ្វេីការវះកាត់ពីរដង កាត់ម្រាមដៃអស់ពីរម្រាម កាលពីអាយុ ១ឆ្នាំ
ម្តាយរបស់ប្អូនប្រុសម្នាក់បានចេញការបកស្រាយនៅលើហ្វេសបុកដែលបានឆ្លើយតបទៅនឹងការរិះគន់របស់បងប្អូនអ្នកលេងហ្វេសបុកមួយចំនួន ដែលគាត់បានរិះគន់លើកូនប្រុសរបស់គាត់ ក្រោយពេលដែលចេញវិដេអូជាមួយនឹងប៉ារបស់គេ និងប្អូនស្រី។ បងស្រី NyNy Rouy Infinity Brand បានសរសេរបង្ហោះពីរឿងកូនប្រុសរបស់គាត់ដែលមានអារម្មណ៍ឆេវឆាវដោយសារតែមូលហេតុឆក់ខ្សែភ្លើងកាលពីវ័យក្មេង។ គាត់បានសរសេររៀបរាប់ថា៖

អរគុណ🙏បងប្អូនអ៊ុំពូមីងទាំងអស់ក្នុងការខមិន ទាំងសរសេីរទាំងស្រលាញ់ ទាំងរិះគន់ ក្នុងនាមខ្ញុំជាម្តាយដឹងថាទឹកចិត្តរបស់បងប្អូន រិះគន់គឺចង់អោយគាត់ល្អ👍 ការពិតគាត់មិនមែនជាក្មេងដែលពិបាកប្រដៅនោះទេ គាត់ជាក្មេងដែលល្អណាស់ ចេះគិតដូចមនុស្សចាស់ នៅតូចមែនតែចេះស្រលាញ់អ្នកដទៃ ចូលចិត្តអាណិតគេ ចូលចិត្តធ្វេីទាន តែខ្ញុំទទួលស្គាល់ថាគាត់រៀងឆេវឆៅបន្តិច ជាពិសេសនៅពេលដែលគាត់ឃ្លាន គាត់អត់ដែលទារញុំាដូចក្មេងដទៃទេ តែគាត់ច្រេីនតែបញ្ចេញអាម្មណ៍មួរមៅតិចតួច តែនៅពេលដែលយេីងដឹងហេីយ ក៏រៀបចំអោយអីគាត់ញុំាឆ្អែតគាត់ក៏អារម្មណ៍សប្បាយរីករាយធម្មតាវិញ ដោយសារកាលពីតូចអាយុ1ឆ្នាំគាត់ធ្លាប់ឆក់ខ្សែភ្លេីង😭តែគាត់ជាមនុស្សមានសំណាងណាស់ដែលមិនស្លាប់🙏ត្រូវធ្វេីការវះកាត់ពីរដង😭កាត់ម្រាមដៃអស់ពីរម្រាម😔ចឹងបានចិត្តគាត់រៀងឆេវឆៅ តែគាត់អត់ខឹងយូរទេ។
ខ្ញុំនៅជាមួយគាត់រាល់ថ្ងៃខ្ញុំដឹងថាគាត់ខឹង តែគាត់អត់ចេះគុំគួនទេ តែខ្ញុំជាម្តាយខ្ញុំតែងតែនិយាយល្អៗជាមួយគាត់ ប្រៀនប្រដៅគាត់ ប្រូក្រាមតែរឿងល្អៗចំពោះគាត់ កម្រវាយគាត់ណាស់ ដោយសារនឹកឃេីញអតីតរបស់គាត់😭ស្ទេីរតែគ្មានជីវិតរស់នៅជាមួយពួកយេីង😭ហេីយខ្ញុំក៏អរគុណដល់បងប្អូនទាំងអស់គ្នាសំរាប់យោបល់នឹងដំបូន្មានល្អៗ🙏ស្រលាញ់អ្នកទាំងអស់គ្នានឹងមនុស្សរួមលោក❤️️❤️️❤️️❤️️❤️️ហេីយអ្នកថែមល្បោយគឺរូបចុងក្រោយនឹងហេីយ៕


