ការពិនិត្យសំណាកពលរដ្ឋខ្មែរ និងបរទេស ដើម្បីរកកូវីដ-១៩កើនដល់ប៉ុន្មានហើយ?
គិតចាប់ការរាតត្បាត COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៦ ខែមេសា ២០២០នេះ កម្ពុជាបានធ្វើតេស្តសំណាកពលរដ្ឋខ្មែរ និងបរទេស ចំនួន ១១.៥៧៦ នាក់។ នេះបើតាមការបញ្ជាក់របស់ឯករដ្ឋមន្ត្រី ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុន ហេង ក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ។
សំណាកទាំងនោះមួយភាគធំ បានយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមួយចំនួនទៀតវិភាគនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា ក្នុងចំណោមសំណាកទាំង ១១.៥៧៦ នាក់ អ្នកមានរោគសញ្ញាសង្ស័យ អ្នកពិនិត្យសំណាកឡើងវិញ អ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកឆ្លង COVID-19 និងកម្មករ-កម្មការិនី។ តួលេខនៃសំណាកតេស្តនេះ លោកវេជ្ជបណ្ឌិតអះអាងថា មានប្រហែលជា ៧២៣នាក់/លាននាក់ ដែលតួលេខនេះហាក់ច្រើនដែរ បើប្រៀបធៀបនឹងប្រទេសជិតខាង។ ក្នុងចំណោម ១១.៥៧៦ សំណាក លទ្ធផលតេស្តវិជ្ជមាន COVID-19 មានចំនួន ១២២នាក់ប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ