បច្ចេកវិទ្យា

តើ OPPO Reno8 Series ទាំង 3 ម៉ូដែលមានភាពខុសប្លែកគ្នាអ្វីខ្លះ?

BY
Liny Chan
August 16, 2022

រយៈពេលចុងក្រោយនេះក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូនកាន់តែមានភាពរីកចម្រើនខ្លាំងឡើងធ្វើឲ្យ OPPO Reno Series មានអ្នកគាំទ្រខ្លាំងច្រើនលើសលប់គ្រប់មជ្ឈដ្ឋានក្នុងប្រទេកម្ពុជា ហេតុនេះហើយ OPPO ក៏មិនបង្អង់យូរនឹងបង្ហាញ OPPO Reno8 Series ដែលជាផលិតផលសំខាន់របស់ OPPO ក្នុងឆមាសទី2 នៃឆ្នាំ2022។ អ្វីដែលភ្ញាក់ផ្អើលសម្រាប់ស៊េរីថ្មីនេះឃើញលេចវត្តមានចំនួន 3 ម៉ូដែលរួមមាន Reno8 | Reno8 Z 5G | Reno8 5G ដែលទាំង 3 ម៉ូដែលនេះគឺសុទ្ធតែបង្កប់នូវចំណុចពិសេសរៀងៗខ្លួន។ តោះ! ឥឡូវយើងមកប្រៀបធៀបពីចំណុចដូចគ្នា និងចំណុចខុសគ្នានៅលើ OPPO Reno8 Series ទាំង 3 ម៉ូដែលដូចខាងក្រោមនេះ ៖

ជាដំបូងសូមលើកយកស្ទីលរចនារូបរាង ពណ៌ កាមេរ៉ា និងលក្ខណៈសម្បត្តិ ដែលស្មាតហ្វូនទាំង 3 ម៉ូដែលនេះបំពាក់មកដូចគ្នាឬប្រហែលៗគ្នា។ OPPO Reno8 Series បានរចនាឡើងតួខ្លួនស្រោបពីកញ្ចក់ស្ងួតប្រកបដោយភាពរឹងមាំ និងឌីហ្សាញបែប OPPO Glow ដែលធន់នឹងការសឹកឆ្នូត មិនជាប់ស្នាមម្រាមដៃ។ មួយវិញទៀតវានៅរក្សាគែមជ្រុងដែលជារូបរាងកំពុងពេញនិយម និងទាន់សម័យ។ សម្រាប់ Reno8 Series មានកម្រាស់និងទម្ងន់ខុសគ្នាបន្តិចបន្តួច Reno8 (កម្រាស់ 7.49mm ទម្ងន់ 176g), Reno8 Z 5G (កម្រាស់ 7.6mm ទម្ងន់ 181g), Reno8 5G (កម្រាស់ 7.6mm ទម្ងន់ 179g)។ ចំណែកក្រោមផ្ទៃកញ្ចក់កាមេរ៉ារចនានូវកងបំភ្លឺដំណឹង និងភ្លើងដំណឹងបែបពន្លឺដង្ហើម ដែលប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។ អ្វីដែលកាន់តែពិសេសនៅលើ OPPO Reno8 Series បានរចនាពណ៌មាសប្រណីត ដែលបត់បែនទៅតាមពន្លឺ និងការសម្លឹងមើលពីគ្រប់ជ្រុងបង្ហាញនូវភាពស្រស់ស្អាតប្លែកពីគ្នា។

ឥឡូវងាកមកស្វែងយល់ចំណុចលេចធ្លោប្លែកៗពីគ្នា ដែលគ្រប់គ្នាពិតជាចង់ដឹងរវាង Reno8 | Reno8 Z 5G | Reno8 5G ទាំង 3 ម៉ូដែលវិញម្តង ៖
• Reno8 បានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល Sony IMX709 មានសមត្ថភាពផ្តិតយករូបភាព និងបង្កើនពន្លឺកាន់តែភ្លឺ និងច្បាស់។
• Reno8 Z 5G អាចជម្រុញល្បឿនទាញយកកាន់តែខ្លាំង និងលឿនអស់ស្ទះជាមួយបន្ទះឈីប 5G Qualcomm Snapdragon 695។
• Reno8 5G រឹតតែពិសេសគឺបំពាក់សេនស័រកំពូល 2 គ្រាប់ពី Sony IMX709 & IMX766 ដែលធ្វើឲ្យរូបភាពលើកាមេរ៉ាមុខនិងក្រោយកាន់តែច្បាស់ និងកាន់តែអស្ចារ្យ។ មួយវិញទៀត Reno8 5G បំពាក់នូវបច្ចេកវិទ្យាសាកថ្ម 80W SuperVOOC សាកថ្មដោយសម្ពាធទាប លឿនគ្រប់ពេលវេលា។

បើល្អទាំង 3 បែបនេះ គួរយកមួយណារវាង Reno8 | Reno8 Z 5G | Reno8 5G ? ឥឡូវនេះលោកអ្នកអាចធ្វើការកក់ទុកមុន (Blind order) នូវស្មាតហ្វូន OPPO Reno8 Series ទាំង 3 ម៉ូដែលបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 សីហា 2022 ដើម្បីទទួលបាននូវកាដូសរុបជាទឹកប្រាក់ $187 សម្រាប់ Reno8 5G | Reno8 Z 5G រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។ ដោយឡែកសម្រាប់ការកក់ទុកមុន Reno8 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។ ចំពោះតម្លៃពិតប្រាកដ ក្រុមហ៊ុននឹងប្រកាសជាផ្លូវការនៅថ្ងៃ18 ខែសីហា ឆ្នាំ2022 វេលាម៉ោង 7 យប់ នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno8 Series» លើផេគផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ និងបង្ហាញរាល់ចម្ងល់ទាំងអស់ពីស្មាតហ្វូនស៊េរីថ្មីនេះ ជាពិសេសលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន កាសឥតខ្សែស៊េរីថ្មី និងថេប្លេតស៊េរីថ្មី៕

Share This Post: