បច្ចេកវិទ្យា

ឌឺឥតឈប់! Samsung ឌឺ iPhone 14 មានកាមេរ៉ាតែ 48 មេហ្គាភិចសែល អោយ Apple ខំប្រឹងទៀត ព្រោះ Samsung មានកាមេរ៉ា 108 មេហ្គាភិចសែលតាំងពីជាង២ឆ្នាំមុនម្ល៉េះ

BY
Khmernote Media
September 12, 2022

កាលពីថ្ងៃទី០៨ ខែកញ្ញា កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការប្រកាសជាផ្លូវការនូវផលិតផលថ្មីៗរបស់ខ្លួនជាច្រើន ហើយអ្វីដែលទាក់ទាញចំណាប់អារម្មណ៍អ្នក ដែលនិយមចូលចិត្តបច្ចេកវិទ្យាថ្មីៗនោះ គឺទូរស័ព្ទជំនាន់ថ្មី iPhone 14។ ហើយក្នុងចំណោម iPhone 14 ស៊េរីនោះ ម៉ូដែលដែលមហាជនចាប់អារម្មណ៍បំផុតគឺ iPhone 14 Pro និង iPhone 14 Pro Max ដោយសារតែវាបានបំពាក់នូវបន្ទះឈីបថ្មី មានអេក្រង់ខាងមុខថ្មី បំពាក់កាមេរ៉ាថ្មី និងមានបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។

គ្រាន់តែ iPhone 14 ប្រកាសជាផ្លូវការមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន Samsung ដែលជាដៃគូប្រកួតប្រជែងដ៏ខ្លាំងមួយរបស់ Apple បានធ្វើការឌឺដងដាក់ iPhone 14 ភ្លែត។ ក្រុមហ៊ុន Samsung បានឌឺដងដាក់ Apple ជាមួយផ្ទាំងនៅលើប៉ាណូថា ទូរស័ព្ទ Samsung អាចថតវីដេអូ 8K បានជាង 2ឆ្នាំមកហើយ ខណៈ iPhone 14 Pro របស់ Apple ទើបតែអាចថតបាន។

ហើយក្រុមហ៊ុន Samsung ក៏បានបង្ហោះឌឺដង Apple ទៀតនៅលើបណ្តាញសង្គម Twitter ថា iPhone 14 Pro មានសមត្ថភាពកាមេរ៉ា 48 Megapixels អោយ Apple ខំប្រឹងបន្ថែមទៀត ព្រោះទូរស័ព្ទមានកាមេរ៉ា 108 Megapixels តាំងពីជាង 2ឆ្នាំមកម្ល៉េះ៕

Share This Post: