ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ជាក់ពីទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ “ឆៀក” មានប៉ុន្មាននៅរាជធានី-ខេត្តទូទាំងផ្ទៃប្រទេស?

BY
srey nuch
September 20, 2022

រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ (HOTlINE)៖ 1275 ដោយបានសួរថា៖ តើត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)មានប៉ុន្មានទីតាំងនៅរាជធានី-ខេត្តទូទាំងផ្ទៃប្រទេស?

ក្រសួងសាធារណការ បានបញ្ជាក់តាមចម្លើយយ៉ាងដូច្នេះថា៖ ទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួមមាន៖

ទីតាំងនៅភ្នំពេញ មាន ០៧ទីតាំង៖
-ឬស្សីកែវ ផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា)
-ជ្រោយចង្វារ (ជិតស្ពានលេខ៣ ផ្លូវជាតិលេខ៦A)
-ចំការដូង (ជិតសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧)
-បឹងស្នោ (ជិតបុរីប៉េងហួតបឹងស្នោ ផ្លូវជាតិលេខ១)
-អូរដឹម (ផ្លូវជាតិលេខ៤)
-បឹងបៃតង (ជិតផ្សារបឹងបៃតង ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី)
-កំបូល (ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤)។

ទីតាំងនៅបណ្តាខេត្តមាន ១២ទីតាំង៖
-ខេត្តរតនៈគិរី
-ខេត្តកំពង់ស្ពឺ
-ខេត្តព្រះសីហនុ
-ខេត្តកំពង់ធំ
-ខេត្តបាត់ដំបង
-ខេត្តស្វាយរៀង
-ខេត្តកំពង់ចាម
-ខេត្តសៀមរាប
-ខេត្តកំពង់ឆ្នាំង
-ខេត្តក្រចេះ
-ខេត្តព្រះវិហារ
-ខេត្តបន្ទាយមានជ័យ។

ទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត៖
-ឆៀកចល័តមានចំនួន ០៤ គ្រឿង
:::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: