សង្គម

ប្លង់គំរូនៃសាលាធម្មសភាមួយខ្នង ក្នុងវត្តត្នោត ស្រុកបាទី ខេត្តតាកែវ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

BY
Naren
September 21, 2022

(តាកែវ)៖ ថ្មីៗនេះ មានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹក ដែលជាប្លង់គំរូសាលាធម្មសភា ក្នុងវត្តត្នោត ស្ថិតនៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ប្លង់គំរូកសាងសាលាធម្មសភានេះមានចំនួនមួយខ្នង មានទទឹង ៤០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ ប្លង់សេ៣សន្លឹក ហើយប្លង់គំរូនេះ បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ ចំពោះការរចនាប្លង់មួយនេះដែលមានភាពស្រស់ស្អាតទាក់ទាញ និងមានរចនាបថខ្មែរ។

បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sothy Kao បានសរសេររៀបរាប់ថា៖ «ព្រះអង្គគ្រូចៅអធិការ វត្តត្នោត ស្ថិតនៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មានគម្រោងសាងសង់សាលាធម្មសភាក្នុងពេលឆាប់ៗខាងមុខនេះ។ (រចនាប្លង់ដោយ ងន ស៊ាងហៃ Ngorn Seanghai )»។ ទោះជាយ៉ាងណាគេមិនទាន់ដឹងថានឹងគ្រោងសាងសង់នៅពេលណាឡើយ ដោយប្រភពដដែរបានបញ្ជាក់ថាវិស្វករត្រូវនៅសិក្សាលម្អិតប្រហែលជា៣ទៅ៤ខែទៀត៕

Share This Post: