សង្គម

កុំចេះតែហ៊ាន! ក្រុមក្មេងទំនើង ដាក់ស៊ីម៉ាំងម៉ូតូបំពងសំឡេង និងបង្ហោះម៉ូតូនៅចំណុចជើងភ្នំ១៥០០ ត្រូវសមត្ថកិច្ចបង្ក្រាបនិងយកទៅអប់រំ (មានវីដេអូ)

BY
Naren
September 22, 2022

(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉េន ដែនដី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល(ស្ដីទី) និងកម្លាំងប្រជាការពារបានចុះបង្រ្កាបក្រុមក្មេងទំនើងដាក់ស៊ីម៉ាំងម៉ូតូបំពងសំឡេង និងបង្ហោះម៉ូតូ នៅចំណុចជើងភ្នំ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រុមក្មេងទំនើង ទាំងនោះ សមត្ថកិច្ចបានឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះចំណែកវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាបដើម្បីសុំគោលការលោកអធិការអនុវត្តបន្ដ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Share This Post: