PR

មកដល់ហើយ…. iPhone 14 ផ្លូវការ មានលក់នៅ iOne ចាប់ពីថ្ងៃនេះតទៅហើយ

BY
Naren
September 29, 2022

(ភ្នំពេញ)៖ ទីបំផុតក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិលក់ផលិតផល Apple ដែលមានធានាត្រឹមត្រូវស្របច្បាប់ នៅក្នុងទីផ្សារប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការហើយនូវទូរស័ព្ទ iPhone ម៉ូដែលថ្មីរបស់ Apple គឺ iPhone 14, iPhone 14 Pro និង iPhone 14 Pro Max ដែលជាទូរស័ព្ទដែលកំពុងមានការគាំទ្រច្រើនខ្លាំងពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅពាសពេញពិភពលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា។

កាលពីព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅ iOne ក៏បានរៀបចំផ្តល់ជូននូវទូរស័ព្ទសំរាប់អតិថិជនធ្វើការកម្ម៉ង់ទុកជាមុននូវម៉ូដែលទាំងបីខាងលើ ក្នុងសប្តាហ៏មុននេះនៅគ្រប់សាខារបស់ iOne ទាំងអស់។ ដោយឡែកម៉ូដែល iPhone 14 Plus និងមកដល់ជាផ្លូវការក្រោយគេ គឺនៅក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខ។

ដូចនេះអតិថិជនដែលមានបំណងជាវទូរស័ព្ទ iPhone 14, iPhone 14 Pro, iPhone 14 Pro max ឬបង់រំលស់ ជាមួយអត្រាការប្រាក់ទាប ក៏ដូចជាមានបំណងចង់ឃើញរូបរាងផ្ទាល់ អតិថិជនអាចអញ្ជើញទៅសាខាណាមួយរបស់ iOne ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ បញ្ជាក់គ្រប់ផលិតផល សុទ្ធតែមានធានាត្រឹមត្រូវផ្លូវការ ពី Apple។ សម្រាប់ព័ត៌មានលំអិត ក៏ដូចជាមើលផ្ទាល់នូវផលិតផលដាក់តាំងបង្ហាញ អតិថិជនអាចទៅកាន់សាខាទាំងពីរ របស់ iOne ដូចខាងក្រោម៖
iOne សែនសុខ៖ ជាន់ទី១ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ : ០២៣ ៩៩ ៣១ ៦១
iOne សុធារស៖ ជាន់ទី១ ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៣១ ៨១៕

Share This Post: