PR

ភ្លេចៗខ្លួន នៅតែ២ថ្ងៃទៀតទេ The Voice Kids Cambodia រដូវកាលថ្មី ចាប់ផ្តើមចាក់ផ្សាយហើយ!

BY
Naren
September 29, 2022

(ភ្នំពេញ)៖ The Voice Kids Cambodia រដូវកាលទី៣ នឹងមកដល់ដើមខែតុលាហើយ។ កម្មវិធីប្រឡងចម្រៀងកុមារដ៏ពេញនិយមលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ចាប់ផ្ដើមហើយ ដោយការចាក់ផ្សាយវគ្គគោះប៊ូតុងបង្វិលកៅអី ឬវគ្គ Judge Audition នឹងដំណើរការចាក់ផ្សាយនៅថ្ងៃទី០១ តុលា ឆ្នាំ ២០២២ ខាងមុខនេះ ពោលគឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។

ភាពអស្ចារ្យ ទស្សនីយភាពប្លែក ក្ដីរំភើប ការបង្ហាញសមត្ថភាពរបស់កុមារកម្ពុជា សង្គ្រាមពាក្យសម្ដីរបស់គ្រូបង្វឹកប្រើគ្រប់មធ្យោបាយ ដើម្បីទទួលបានកូនក្រុមដ៏មានសមត្ថភាពកាន់ដៃគ្នារួមដំណើរជាមួយគ្នាឆ្ពោះទៅរកការដណ្ដើមពានរង្វាន់។ តើគ្រូបង្វឹករូបណានឹងមានវិធីសាស្ត្របែបណា ដើម្បីបញ្ចុះបញ្ចូលកុមារដែលមានសមត្ថភាពទៅក្នុងក្រុមរបស់ខ្លួន? រង់ចាំទស្សនាសង្គ្រាមរដូវកាលថ្មី ជាសង្គ្រាមដណ្ដើមកុមារដែលមានសម្លេងពីរោះ និងមានសមត្ថភាពសាកសមនឹងទទួលបានឱកាសឆ្ពោះទៅកាន់វគ្គបន្តបន្ទាប់។

នេះជារដូវកាលថ្មី នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់ការប្រឡងចម្រៀងកុមារដែលទទួលបានការគាំទ្រ និងទទួលបានភាពជោគជ័យ ២រដូវកាលមកហើយ ដោយរដូវកាលទី១ ម្ចាស់ជ័យលាភីបានទៅលើ ពេជ្រ ថៃ រដូវកាលទី២ បានទៅលើ ទេព ពិសិដ្ឋ ។ កុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី១ តុលា រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់៕

Share This Post: