អន្តរជាតិ

ព្យុះ Ian បន្តឆក់យកជីវិតពលរដ្ឋអាមេរិករហូតដល់ ២១នាក់ហើយ ខណៈព្យុះនេះបានបន្តដំណើរទៅដល់រដ្ឋកាលីហ្វ័រញ៉ា

BY
Pheakdey
October 1, 2022

សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី១ តុលានេះបានឲ្យដឹង ព្យុះ Ian បានបន្តឆក់យកជីវិតពលរដ្ឋរស់នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក រហូតដល់ ២១នាក់​​ហើយ ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះបានថយចុះជាងមុនបន្តិច។ យ៉ាងណាក្តី ក្រោយបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងរដ្ឋផ្លរីដារួចហើយ ព្យុះកំណាច Ian បានបន្តដំណើរទៅដល់រដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋដ៏សំខាន់មួយរបស់អាមេរិកហើយ បើគិតត្រឹមព្រឹកថ្ងៃសោរ៍នេះ។

Hurricane Ian heads for Carolinas after pounding Florida - syracuse.com

លោក Kevin Guthrie ដែលនាយកគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់ប្រចាំ រដ្ឋផ្លរីដាបានបញ្ជាក់ថា របាយការណ៍ស្តីពីមានករណីអ្នកស្លាប់បាត់បង់ជីវិតខាងលើនេះគឺជារបាយការណ៍បឋមមួយ ដែលអាជ្ញាធរអាចទទួលបានតាមរយៈការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ខណៈក្រុមមន្ត្រីជំនាញនៅមិនទាន់អាចធ្វើការបូកសរុបចំនួនជាក់ស្តែងនិងកំណត់អត្តសញ្ញាណរបស់ជនរងជាផ្លូវការបាននៅឡើយទេ។ សូមបញ្ជាក់ថា ខ្យល់ព្យុះ Ian ត្រូវបានគេចាត់ទុកថា ជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់បំផុតមួយសម្រាប់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២២ នេះ ដោយព្យុះមួយនេះបានបោកបក់ក្នុងល្បឿនរហូតដល់ ២៤១គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់ក្នុងពេលដ៏ឆាប់រហ័សផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

 

Share This Post: