ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្ថិតនៅលើដងព្រែកកំពង់បាយនៅថ្ងៃទី៦-៧ ខែវិច្ឆិកាខាងមុខនេះ

BY
srey nuch
October 1, 2022

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០១​ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកំពត បានកំណត់រៀបចំពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ស្ថិតនៅលើដងព្រែកកំពង់បាយ (ព្រែកកំពត) នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ដើម្បីញុាំងបរិយាកាសនៃកម្មវិធីខាងលើ ឱ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តកំពតក៏បានត្រៀមរៀបចំការសម្តែងសិល្បៈ តន្ត្រី ប្រពៃណី និងការតាំងពិពរណ៍ភូមិមួយផលិតផលមួយផងដែរ។ ទន្ទឹមនេះ រដ្ឋបាលខេត្តកំពត មានកិត្តិយសគោរពអញ្ជើញ សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និងក្រៅខេត្ត មកទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ​ និងអញ្ជើញចូលរួមឱ្យបានច្រើនកុះករកុំបីអាក់ខាន និងចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតទាំងអស់គ្នា ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

Share This Post: