PR

ដល់ថ្ងៃសប្បាយភ្នែកទៀតហើយ! ម៉ោង ៨យប់នេះ រង់ចាំទស្សនា The Voice Kids Cambodia ទាំងអស់គ្នា

BY
Naren
October 1, 2022

កម្មវិធីប្រឡងចម្រៀងកុមារដ៏ពេញនិយមលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ចាប់ផ្ដើមហើយ ដោយការចាក់ផ្សាយវគ្គគោះប៊ូតុងបង្វិលកៅអី ឬវគ្គ Judge Audition នឹងដំណើរការចាក់ផ្សាយនៅយប់នេះតែម្តងវេលាម៉ោង ៨យប់ ។

ភាពអស្ចារ្យ ទស្សនីយភាពប្លែក ក្ដីរំភើប ការបង្ហាញសមត្ថភាពរបស់កុមារកម្ពុជា សង្គ្រាមពាក្យសម្ដីរបស់គ្រូបង្វិកប្រើគ្រប់មធ្យោបាយ ដើម្បីទទួលបានកូនក្រុមដ៏មានសមត្ថភាពកាន់ដៃគ្នារួមដំណើរជាមួយគ្នាឆ្ពោះទៅរកការដណ្ដើមពានរង្វាន់ ។ តើគ្រូបង្វឹករូបណានឹងមានវិធីសាស្ត្របែបណា ដើម្បីបញ្ចុះបញ្ចូលកុមារដែលមានសមត្ថភាពទៅក្នុងក្រុមរបស់ខ្លួន? រងចាំទស្សនាសង្គ្រាមរដូវកាលថ្មី ជាសង្គ្រាមដណ្ដើមកុមារដែលមានសម្លេងពិរោះ និងមានសមត្ថភាពសាកសមនឹងទទួលបានឱកាសឆ្ពោះទៅកាន់វគ្គបន្តបន្ទាប់ ។

នេះជារដូវកាលថ្មី នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់ការប្រឡងចម្រៀងកុមារដែលទទួលបានការគាំទ្រ និងទទួលបានភាពជោគជ័យ ២រដូវកាលមកហើយ ដោយរដូវកាលទី១ ម្ចាស់ជ័យលាភីបានទៅលើ ពេជ្រ ថៃ រដូវកាលទី២ បានទៅលើ ទេព ពិសិដ្ឋ ។ កុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី១ តុលា រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ៕

Share This Post: