ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកស្ទឹងសង្កែហក់ឡើងខ្លាំង

BY
srey nuch
October 6, 2022

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន។

ដោយស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បាននឹងកំពង់ជន់ឡើងជាហេតុបណ្ដាលឱ្យលិចលង់នៅតាមបណ្ដាលផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដែលការជន់លិចនេះអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ។ ដើម្បីបង្ការគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ និងទប់ស្កាត់ការខូចខាតផ្លូវថ្នល់ រដ្ឋបាលខេត្ត សូមធ្វើការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន។

រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណជន ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមសហការអនុវត្តកុំបីខាន ៕

ប្រភព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department

Share This Post: