ព័ត៌មានជាតិ

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំសន្ទុក ធ្វើឲ្យជន់លិចផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ១៤៦-១៤៧ នៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក

BY
Khmernote Media
October 24, 2022

ខេត្តកំពង់ធំ៖ យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៤ទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំសន្ទុកដែលតម្រងទឹកភ្លៀងនៅស្ថានីយភូមិសាលាសន្ទុក ( កន្លែងជន់លិច ) ត្រងបានក្នុងកំរិតខ្ពស់គឺ ១៧០មម បានធ្វើឲ្យជន់លិចផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ១៤៦-១៤៧ នៅភូមិជីមាឃ ឃុំកកោះស្រុកសន្ទុក។

ការជន់លិចដោយទឹកភ្លៀងនេះនៅវេលាម៉ោងប្រហែល៥និង៣០នាទី មកដល់ពេលនេះវេលាម៉ោងប្រហែល៨ព្រឹក បានជន់ហូរលើផ្លូវជាតិប្រហែល ១០សង់ទីម៉ែត្រប្រវែង៤៥០ម៉ែត្រ ។ ស្ថានភាពជំនន់នេះកំពុងបន្តកើនឡើងបន្តិចៗ នៅឡើយ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

Share This Post: