សង្គម

ទឹកចិត្តគ្រូពេទ្យ! មុជទឹកលាងសម្អាតខ្លួនឱ្យអ្នកជម្ងឺអនាថា គ្មានទីពឹង ថែមទាំងជួយផ្តល់ចំណីអាហារ និងព្យាបាលយ៉ាងយកចិត្តទុកដាក់

BY
Khmernote Media
October 25, 2022

(កោះកុង)៖ ថ្មីៗនេះមានការកោតសរសើរជាខ្លាំងនូវទឹកចិត្តក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យខេត្តកោះកុង ដែលបានជួយមុជទឹកលាងសម្អាតខ្លួនឱ្យអ្នកជម្ងឺអនាថា គ្មានទីពឹង ថែមទាំងជួយផ្តល់ចំណីអាហារ និងព្យាបាលយ៉ាងយកចិត្តទុកដាក់។

បើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Layson Hay បានសរសេររៀបរាប់ថា៖ « ពិតជាមានការកោតសរសើរ គោរពអរគុណដល់ទឹកចិត្តប្រកបដោយព្រហ្មវិហាធម៌យ៉ាងពន់ពេកចំពោះលោកគ្រូ អ្នកគ្រូពេទ្យរបស់មន្ទីរពេទ្យខេត្តកោះកុង ដែលមិនត្រឹមតែប្រឹងប្រែងថែទាំ ព្យាបាលជម្ងឺយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្តោះទេ ថែមទាំងជួយផ្តល់ចំណីអាហារ មុជទឹក សម្អាតខ្លួនដល់អ្នកជម្ងឺអនាថា គ្មានទីពឹង អ្នកជម្ងឺដំណាក់កាលចុងក្រោយថែមទៀត រាប់មិនអស់កន្លងមកនេះ។
មន្ទីរពេទ្យ ខេត្តកោះកុង មានផែនការរៀបចំបន្ទប់សម្រាកព្យាបាលថែទាំសម្រាប់អ្នកជម្ងឺអនាថា គ្មានទីពឹង ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការចូលរួមជាថវិកាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលឹកមន្ទីរពេទ្យ និងសប្បរសជននានា»៕

Share This Post: