ព័ត៌មានជាតិ

ឃើញផ្លាកសញ្ញាបែបនេះ តើបង្ហាញដល់អ្នកបើកបរឱ្យប្រុងប្រយ័ត្នដូចម្តេច?

BY
srey nuch
October 26, 2022

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លាកសញ្ញាបង្ហាញផ្លូវរួមតូចនៅខាងស្ដាំ (CARRIAGE WAY NARROWS ON RHS)គឺ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើកបរ ប្រុងប្រយត្ន័ខាងមុខមានផ្លូវរួមតូចនៅខាងស្ដាំ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់​ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។ សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: