សិល្បៈ

សិល្បករ សិល្បការិនីកម្ពុជា នាំគ្នាចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ

BY
Naren
October 28, 2022

(ភ្នំពេញ)៖ ថ្មីៗនេះផលិតកម្ម Baramey បង្កើតមូលនិធិប្រាក់១០០លានរៀល “Rise For Master Kong Nay” សម្រាប់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងអបអរបទ Time To Rise ដែលទទួលបានការទស្សនា ១០០ លានដង ក្នុងបទ Time To Rise ។ក្រុមហ៊ុនបារមី បានផ្ដួចផ្ដើមគំនិតបង្កើតយុទ្ធនាការនេះឡើង ដើម្បីតបស្នងទៅដល់ ព្រឹទ្ធាចារ្យ គង់ ណៃ រៃអង្គាសថវិកា ជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ព្រោះតែ ព្រឹទ្ធាចារ្យ គង់ ណៃ លោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរមកហើយ ក្នុងពេលបច្ចុប្បន្ននេះស្ថានភាពរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ បានរាងធូរសើ្បយបន្ដិចហើយ តែមិនទាន់មានកម្លាំងគ្រប់គ្រាន់ មិនអាចធ្វើដំណើរ និងមិនអាចធ្វើការសម្ដែងដូចមុន។ យុទ្ធនាការនេះនឹងចាប់ផ្ដើមពីថ្ងៃទី ២៥ ខែ តុលា នេះរហូតដល់ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ អ្នកទាំងអស់គ្នាអាចធ្វើការបរិច្ចាគតាមរយៈ ABA: 000 558 440 (KONGSAMAY)។

ជាមួយគ្នានេះដែលក្រោយពីយុទ្ធនាការបានដំណើរការរយៈពេល៣ថ្ងៃមកហើយនោះ គឺក៏សង្កេតឃើញមានមហាជន ក៏ដូចជាសិល្បករ សិល្បការិនីកម្ពុជា មួយចំនួន បានធ្វើការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ ដែលមានដូចជា ៖

លោក វណ្ណដា

កញ្ញា ឡូរ៉ា ម៉ម


អ្នកនាង ពេជ្រ សោភា

កញ្ញា សុភ័ក្រ កុសុម៉ា

លោក ជា វណ្ណារិទ្ធិ

Share This Post: