សិល្បៈ

Miss Earth Cambodia 2022 នឹងមិនមានវត្តមានលើឆាកអន្តរជាតិនោះទេ ព្រោះតែមូលហេតុមួយនេះ

BY
Naren
October 31, 2022

(ភ្នំពេញ)៖ កញ្ញា ហង្ស សុរិយ៉ាន់ ដែលជាលំដាប់រងទី១ Miss Grand Cambodia ហើយត្រូវបានតែងតាំងឱ្យក្លាយជាបវកញ្ញាផែនដីកម្ពុជា (Miss Earth Cambodia) ឆ្នាំ២០២២ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះបានប្រកាសថា បវកញ្ញា ហង្ស សុរិយ៉ាន់ មិនអាចទៅចូលរួមការប្រកួតបានក៏ព្រោះតែបញ្ហាសុខភាព។

យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកផ្លូវការ Miss Earth Cambodia official បានសរសេររៀបរាប់ថា៖ «សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថា សម្រាប់ Miss Earth Cambodia 2022 នឹងមិនមានវត្តមានលើឆាកអន្តរជាតិនោះទេ ដោយ កញ្ញា ហង្ស សុរិយ៉ាន់ មានបញ្ហាសុខភាពដែលជាហេតុធ្វើអោយកញ្ញាមិនអាចទៅចូលរួមការប្រកួតបាន ដូច្នេះហើយទើបគាត់បានសម្រេចចិត្តថា “នាងខ្ញុំមិនបានចេញទៅប្រកួតនោះទេ” ។ ជូនពរឲ្យកញ្ញាឆាប់ជាសះស្បើយ»។

សូមរំលឹកថាការប្រកួត Miss Earthលើកទី២២ វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Parañaque ប្រទេសហ្វីលីពីន ដែលមានបវកញ្ញា៩០ប្រទេសចូលរួមប្រកួត៕

Share This Post: