ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមគិតកម្រៃសេវា ដោយមានការបញ្ចុះតម្លៃ ២០ភាគរយ ក្នុងរយៈពេលមួយឆ្នាំ

BY
srey nuch
November 1, 2022

យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមគិតកម្រៃសេវា ដោយមានការបញ្ចុះតម្លៃ ២០% ពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ការប្រមូលកម្រៃសេវាផ្លូវ ធ្វើឡើងទៅតាមចម្ងាយផ្លូវជាក់ស្តែង និងប្រភេទយានយន្តដែលអ្នកដំណើរបានបើកបរ។

យានយន្តត្រូវបានបែងចែកជាប្រភេទ «A, B, C, D, E» ដូចខាងក្រោម៖

+ប្រភេទ “ A ”
(1) ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង ចាប់ពី 500CC ឡើងទៅ និងមានបិទលតាបត្រ(ស្ទីគ័រ)សម្គាល់ អនុញ្ញាតដោយក្រសួង។
(2) រថយន្តគ្រួសារ មិនលើសពី 7កៅអី
(3) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញក្រោម 2តោន

+ប្រភេទ “ B ”
(1) រថយន្តដឹកអ្នកដំណើរចាប់ពី 8កៅអី ដល់ 19កៅអី
(2) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី 2តោន ដល់ 5តោន

+ប្រភេទ “ C ”
(1) រថយន្តដឹកអ្នកដំណើរចាប់ពី 20កៅអី ដល់ 56កៅអី
(2) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី 5តោន ដល់ 10តោន

+ប្រភេទ “ D ”
(1) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី 10តោន ដល់ 20តោន

+ប្រភេទ “ E ”
(1) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញលើសពី 20តោនឡើងទៅ(គិតទាំង កុងតឺន័រ)៕

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ

Share This Post: