សិល្បៈ

សូ ដានីតា ប្រកាសលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់

BY
Naren
November 1, 2022

(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹង តារាសម្តែង សឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពសូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពិធីការនី និងតារាសម្តែង សូ ដានីតា ក៏បានប្រកាសលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់។

តារាសម្តែង សូ ដានីតា បានសរសេររៀបរាប់ថា៖ «នាងខ្ញុំ សូ ដានីតា សូមប្រកាស លើកលែងបំណុលដែលប្អូន សឿ សុធារ៉ា ជំពាក់លុយចំនួន ជិត៥មុឺនដុល្លារ កន្លងមក ដែលកំឡុងកាល ខែ07/ឆ្នាំ2021 ប្អូន Sapoun Darapemean សឿ សុធារ៉ា បានលេងនឹងដេញលេងតុងទីនជាមួយនាងខ្ញុំជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ។ ដោយរយៈពេល នាងខ្ញុំបានឃើញ ប្អូនធារ៉ា ពិបាកខ្លាំង និងមានទុក្ខជាទម្ងន់ដោយម្តាយរបស់ប្អូនស្រីទទួលមរណៈភាព ឃើញសភាពប្អូនពិបាកខ្លាំងសូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះនាងខ្ញុំសូមប្រកាស លើកលែង បំណុលចំនួនខាងលើចោលទាំងអស់ និងចូលរួមបច្ច័យបុណ្យ៧ថ្ងៃសពម្តាយរបស់ប្អូន សឿ សុធារ៉ា ចំនួន៥០ដុល្លារ តាមរយៈលោក កៅ សីហា បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចំងាយផង»៕

Share This Post: