សិល្បៈ

តារាចម្រៀងរ៉េប វណ្ណដា នឹងមានវត្ដមានសម្តែងលើឆាកតន្រ្តីដ៏ធំ Big Mountain Music Festival នៅប្រទេសថៃ

BY
Naren
November 2, 2022

(បាងកក)៖ តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។

ថ្មីៗនេះ តារាចម្រៀងរូបនេះ នឹងបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រីដ៏ធំ Big Mountain Music Festival នៅប្រទេសថៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ សូមរំលឹកថា វណ្ណដា ធ្លាប់ចូលរួមលើសម្តែងលើឆាកអន្តរជាតិដូចជា ASEAN Music Showcase Festival 2022 នៅឯប្រទេស សឹង្ហបុរី ហើយនៅខែធ្នូខាងមុខនេះ វណ្ណដា នឹងសម្តែងលើឆាក Big Mountain Music Festival នៅឯប្រទេសថៃ៕

Share This Post: