សិល្បៈ

កញ្ញា ឆន ស្រីនេត ដែលជាកូនខ្មែរកម្ពុជាក្រោម បានហោះហើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួត បវរកញ្ញាទេសចរអន្តរជាតិឆ្នាំ២០២២ នៅម៉ាឡេស៊ី

BY
Naren
November 10, 2022

(ភ្នំពេញ)៖ កញ្ញា ឆន ស្រីនេត ជាខ្មែរកម្ពុជាក្រោម និងជា បរវកញ្ញាទេសចរណ៍អន្ថរជាតិកម្ពុជា២០២២ (Miss Tourism International Cambodia 2022​) បានធ្វើការហោះហើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួត បវរកញ្ញាទេសចរអន្តរជាតិឆ្នាំ២០២២ (Miss Tourism International 2022)​ នៅឯប្រទេសម៉ាឡេសុី នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ ២០២២ នេះ។

សូមរំលឹកថាកញ្ញា ឆន ស្រីនេត ជាលំដាប់រងទី១ បវរកញ្ញាចក្រវាកម្ពុជាឆ្នាំ២០២១ ត្រូវបានជ្រេីសរេីសតំណាងអោយប្រទេសកម្ពុជា ក្នុងការប្រកួតបវរកញ្ញា ទេសចរណ៍អន្តរជាតិ Miss Tourism International ឆ្នាំ២០២២ ដែលនឹងប្រារព្ធធ្វើនៅ Kuching, Sarawak, Malaysia ចាប់ពី១១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅប្រទេសម៉ាឡេស៊ី។ សូមបងប្អូនទាំងអស់គ្នាចូលរួមផ្តល់កំលាំងចិត្ត​ ដល់ដំណើររបស់កញ្ញាទៅកាន់ការប្រកួតទាំងអស់គ្នា៕

Share This Post: