សិល្បៈ

សូមប្រុងប្រយ័ត្ន! តារាសម្តែង និងពិធីករលោក ដាវុធ ធ្វើ​ដំណើរ​ចេញពីកំពតមកភ្នំពេញ ត្រូវជនមិនស្គាល់មុខជិះម៉ូតូយកដុំថ្មគប់កញ្ចក់ឡាន​ខ្ទេច

BY
Khmernote Media
November 10, 2022

(កំពត)៖ តារាសម្តែង និងជាពិធីករដ៏ល្បីឈ្មោះម្នាក់លោក ដាវុធ បានជួបហេតុការណ៍ ត្រូវជនមិនស្គាល់មុខ គប់កញ្ចក់រថយន្តបែក សំណាងបណ្តាលឱ្យរងរបួសដល់អ្នកធ្វើដំណើរ ដោយហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអាធ្រាត្រ ចូល​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ «យប់មិញម៉ោង ១ជាង ខ្ញុំចេញពីកំពតមកភ្នំពេញបន្ទាប់ពីកម្មវិធី concert នៅចម្ងាយផ្លូវប្រហែលជា ៦០km ពីក្រុងកំពត មានគេយកដុំថ្មគប់ឡានខ្ញុំ ពួកគាត់ជិះម៉ូតូ បញ្ច្រាស់ផ្លូវ បិទភ្លើងម៉ូតូ គប់យកតែម្តង បងប្អូនប្រយ័ត្នពេលធ្វើដំណើរយប់ តាមផ្លូវជាតិលេខ ៣ នៅគីឡូម៉ែត ដូចបានជម្រាបជូន បណ្តាំ៖ ហាមឈប់ពេលមានរឿងនេះ»៕

Share This Post: