ពិធីករ លោក ដេវីត សុំទោសមហាជន ឱ្យយោគយល់ និង អនុគ្រោះ ក្រោយរងការរិះគន់រឿងឆាតទៅព្រះអង្គម្ចាស់ព្រុយណេប្រើពាក្យមិនសមរម្យ
- BY
- Naren
- November 16, 2022
(ភ្នំពេញ)៖ ពិធីករ លោក ដេវីត នៅមុននេះបន្តិចបានបង្ហោះសារសុំទោសមហាជនឱ្យលើកលែងទោស និងផ្តល់ឱកាស ក្រោយរងការរិះគន់រឿងផ្ញើសារជាសម្លេងទៅព្រះអង្គម្ចាស់ នៃប្រទេសព្រុយណេប្រើពាក្យមិនសមរម្យ។
ក្រោយមានការចែកចាយនូវវីដេអូបង្ហាញពីសកម្មភាពពិធីកររូបនេះ បានផ្ញើឆាតជាសម្លេងទៅកាន់ អ៉ឺនស្តាក្រាម ព្រះអង្គម្ចាស់ Abdul Mateen ដោយប្រើពាក្យមិនសមរម្យ ហើយត្រូវបានមហាជនរិះគន់មិនសំចៃចំពោះសកម្មភាពមួយនេះ។ លោក ដេវីត បានសរសេររៀបរាប់ថា៖ «ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកេីតឡេីង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវិដេអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ដែលមានរឿងនេះកើតឡើង ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រោះលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។
បន្ទាប់ពីបានបង្ហោះប្រមាណ១០នាទីខ្ញុំបាទបានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះបានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាប ជាតិសាសន៏ ឬទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នា លើកលែងទោស និង ផ្តល់ឱកាសអោយខ្ញុំបាទផងចុះ»៕
- Share This Post: