សង្គម

ឃើញគួរឱ្យសង្ស័យ! សមត្ថកិច្ចខេត្តមណ្ឌលគិរី ស្ទាក់ចាប់សួរនាំ ស្រាប់តែឃើញសត្វល្វាចេកព្រៃ លាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅវៀតណាម

BY
Naren
November 22, 2022

(មណ្ឌលគិរី)៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ០២គ្រឿង ក្នុងសភាពគួរឱ្យសង្ស័យ។

ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ចាប់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។ ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន សត្វល្វាចេកចំនួន៣៩ក្បាល និងម៉ូតូម៉ាកវេវ ចំនួន០២គ្រឿង៕

ប្រភព៖ ក្រសួងបរិស្ថាន

Share This Post: