PR

ការទន្ទឹងរង់ចាំ…!!! ជាមួយនឹង ALL NEW ADV160 បានមកដល់ហើយ!!!

BY
Naren
November 23, 2022

ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖

– ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda

ដូចដែលយើងដឹងហើយថា ALL NEW Honda ADV160 ពិតជាសាកសមជាដៃគូរសម្រាប់ “URBAN EXPLORER READY FOR NEW JOURNEY” ទាំងអស់ក្នុងដំណើរកម្សាន្តថ្មី ដែលនឹងនាំលោកអ្នកឆ្ពោះទៅកាន់កន្លែងឆ្ងាយៗនាចុងសប្តាហ៏។គ្មានអ្វីដែលអាចបញ្ឈប់អ្នកបានជាមួយនឹង All-New ADV160 មុខមាត់ថ្មីជាកំពូលអ្នកធ្វើដំណើរគ្រប់ទិសទី URBAN EXPLORER READY FOR NEW JOURNEY ។ និងកាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោក eSP+ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូរប្រៀបគ្រប់ដងវិថី។

តោះ!! ចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូ Honda ALL NEW ADV160

  • FULL LED HEADLIGHT WITH DAYTIME RUNNING LIGHT (DRL) AND EMERGENCY STOP SIGNAL (ESS)

ចង្កៀងមុខ​ បំពាក់ដោយ LED ទំនើបចុងក្រោយ បញ្ចេញពន្លឺដ៏មុតស្រួច និងភ្លើងកន្ទុយក្រោយបំពាក់ប្រព័ន្ឋ ESS ផ្តល់សញ្ញាភ្លើងញាក់ផ្តល់ជាដំណឹង  ពេលជាន់ហ្រ្វាំងបន្ទាន់។

  • HONDA SMART KEY SYSTEM

កាន់តែទំនើប! ជាមួយកូនសោដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។

  • NEW FULL DIGITAL SPEEDOMETER

ថ្មី ទំនើបឈានមុខគេ កុងទ័រ Full Digital បង្ហាញគ្រប់មុខងារ ដូចជាល្បឿន ចំងាយចរ នាឡិកា

ភ្លើងសញ្ញា​​​ឈប់រយៈពេលខ្លី​ ភ្លើងជូនដំណឹង ការគណនាប្រេងសាំង​ និងមុខងារ    ផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ។

  • NEW USB CHARGER IN CONSOLE BOX

កន្លែងសាកថ្មថ្មី! បំពាក់បន្ថែមជាមួយ USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការ សាកថ្មគ្រប់ពេល​វេលារក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

  • NEW GENERATION OF ENGINE TECHNOLOGY eSP+

ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់​4​  និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអានុភាពកាន់តែខ្លាំង​​ ធ្វើឲ្យការបើកបររបស់ម៉ូតូអូតូបែប CROSSOVER A.T. កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំង បានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

  • NEW ADJUSTABLE WINDSCREEN

ថ្មី!​ កញ្ចក់បាំងខ្យល់ខ្ពស់ជាងមុននៅខាងមុខសម្រួលបានពីរកម្រិត ជួយកាត់បន្ថយកម្លាំងខ្យល់បោកបក់សម្រួលដល់ការធ្វើដំណើរផ្លូវឆ្ងាយ កាន់តែងាយស្រួល ។

  • WAVY DISCS AND ABS SYSTEM

បំពាក់ជាមួយប្រពន្ធ័ហ្រ្វាំងមុខ ABS ព្រមទាំងបន្ទះហ្រ្វាំងបែប WAVY DISC បញ្ឈប់ម៉ូតូបានដោយ

សុវត្ថិភាពគ្រប់ស្ថានការណ៍។

ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌ ៖
ពណ៌ក្រហម, ពណ៌ខ្មៅ, និង ពណ៌ប្រផេះ

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ALL NEW ADV160 គ្រប់អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់នៅទូទាំងប្រទេស ហើយកាន់តែពិសេសទៅទៀត មានការធានាជូនរយៈពេល២ឆ្នាំ ឬ ២៤,០០០ គីឡូម៉ែត្រ៕

លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Web : https://bit.ly/AllNewADV160

Share This Post: