សង្គម

រួសរាន់ទិញសំបុត្រ! ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ដ៏ធំមួយ មានសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ នឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះនៅសាលមហោស្រពកោះពេជ្រ

BY
Naren
November 24, 2022

(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះនឹងមានព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ដ៏ធំមួយ ដែលបង្ហាញសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ជាមួយនឹងការសម្តែងពីសិល្បករ-សិល្បការិនីប្រមាណ ៥០០ នាក់។

ទិវាបេតិកណ្ឌលើកទី៥ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ» មានសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ដូចជាល្ខោនខោល ចាប៉ីដងវែង ល្ខោនស្រមោលស្បែកធំ របាំក្បាច់បុរាណ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ។ សូមអញ្ជើញប្រិយមិត្តចូលរួមទស្សនាព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតនៅចុងឆ្នាំនេះឱ្យបានគ្រប់ៗគ្នា ដោយសំបុត្រកំពុងដាក់លក់នៅកោះពេជ្រ ឬទំនាក់ទិញសំបុត្រ តាមតេឡេក្រាម 010 / 067 / 077 32 32 92៕

Share This Post: