PR

អឹមជី ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តថ្មី សាខា៦០ម៉ែត្រ

BY
Naren
November 24, 2022

(ភ្នំពេញ)៖ ក្រុមហ៊ុន អឹមជី ខេមបូឌា (MG Cambodia) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តថ្មី សាខា៦០ម៉ែត្រ ដែលមានទីតាំងនៅ ផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីសម្ពោធ អគារតាំងបង្ហាញរថយន្តថ្មី ប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ អឹមជី ខេមបូឌា (MG Cambodia) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើប MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេសដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះដើម្បីដណ្តើមតំណែងរបស់ខ្លួននៅលើវេទិកាទាក់ទងនឹងការលក់រថយន្ត។

ក្នុងព្រឹត្តិការណ៍នេះដែរ MG ក៏បានបង្ហាញពីផ្នែកមួយនៃទំនៀមទំលាប់ខ្មែរ រួមមានដូចជា រាំរបាំជូនពរ ពិធីសូត្រមន្ត ការកាត់ខ្សែបូ និងកម្មវិធីកម្សាន្តផ្សេងៗ ព្រមទាំងមានការរៀបចំអាហារថ្ងៃត្រង់ជូនភ្ញៀវកិត្តិយសទាំងអស់ដើម្បីផ្តល់បន្ថែមនូវភាពរីករាយក្នុងកម្មវិធីឱ្យកាន់តែវិសេសវិសាល។

នាឱកាសដ៏វិសេសវិសាលនេះ លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និងស្ថាបនិកក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG មកកម្ពុជា បានមានប្រសាសន៏ថា៖ «ថ្ងៃនេះខ្ញុំពិតជារំភើប និងរីករាយជាខ្លាំង ចំពោះការបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាថ្មី ផ្លូវ៦០ម៉ែត្រ។ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានជួបវិបត្តិកូវិដ១៩ក៏ដោយ ក៏ក្រុមការងាររបស់យើងនៅគ្រប់ផ្នែកទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ។ នាពេលអនាគត យើងសង្ឃឹមថានឹងមានសាខាថ្មីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំក្រោយនេះ យើងនឹងមានអ្វីថ្មីៗដើម្បីផ្តល់ជូនអតិថិជនរបស់យើង ដូចជាការនាំចូលផលិតផលថ្មី និងមជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលប្រកបដោយភាពច្នៃប្រឌិតនិងស្មោះស្ម័គ្រជាមួយឆន្ទៈក្នុងការកែលម្អការពេញចិត្តទៅកាន់សហគមន៍របស់យើង។» ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណជាពិសេសដល់ដៃគូរហិរញ្ញវត្ថុជាច្រើនដែលផ្តល់លក្ខខ័ណ្ឌកម្ចីដ៏ល្អនិងងាយស្រួលដល់អតិថិជន MG ។

អគារតាំងបង្ហាញរថយន្តដ៏ទំនើប មានកម្ពស់២ជាន់ ជាមួយនឹងបន្ទប់រង់ចាំដ៏មានផាសុខភាព និងទីធ្លាធំទូលាយ ដើម្បីរៀបចំត្រៀមទទួលស្វាគមន៏នៃរថយន្តម៉ូដែលថ្មីម៉ាក MG Marvel-R នាពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនMG មាន៣សាខា៖
– សាខាទី១ ស្ថិតលើផ្លូវសហព័ន្ធរូស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (នៅជិតស្ពាធអាកាស៧មករា)។
– សាខាទី២ ស្ថិតលើផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ។
– សាខាទី៣ មជ្ឃមណ្ឌលថែរទាំ និងជួសជុល ដែលស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ខាងលិចផ្សារម៉ាក្រូ ចម្ងាយ ២០០ ម៉ែត្រ)៕

Share This Post: