Der Daily

រដូវកាល World Cup ចង់ជួបជុំគ្នាមើលបាល់ទាត់ ហើយកន្លែងមនុស្សច្រើន កុំភ្លេចហាងមួយកន្លែងនេះ មនុស្សពេញៗស្ទើររាល់ថ្ងៃ

BY
Naren
November 25, 2022

(ភ្នំពេញ)៖ ៤ឆ្នាំម្តងរំលងម៉េចបាន! រដូវកាល World Cup បានឈានចូលមកដល់ដូច្នេះហើយសម្រាប់អ្នកស្នេហាវិស័យបាល់ទាត់ច្បាស់ណាស់ណាត្រូវតាមដានក្រុមប្រទេសណាមួយដែលលោកអ្នកពេញចិត្ត។ ក្រៅពីមើលនៅផ្ទះតាមទូរទស្សន៍ ទូរស័ព្ទដៃ ថ្ងៃនេះ Der Daily ក៏ណែនាំកន្លែងល្បីមួយដែលអ្នកគាំទ្រវិស័យបាល់ទាត់ជួបជុំគ្នានៅទីនោះសម្រាប់ទស្សនាការប្រកួតបាល់ទាត់ផ្សាយផ្ទាល់ នោះគឺហាង Score Sports Bar & Grill Phnom Penh។

ហាងមួយនេះដែលអ្នកនិយមមើលការផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់ ចូលចិត្តប្រមូលផ្តុំគ្នានៅទីនេះ ដែលមានការបញ្ជាំងនៅលើអេក្រង់ទូរទស្សន៍ និងslideធំៗ ងាយស្រួលទស្សនា។ មិនត្រឹមតែប៉ុណ្ណោះក៏មានម្ហូបបែបអ៊ឺរ៉ុបឆ្ងាញ់ៗ ភេសជ្ជៈ ស្រាបៀ ជាមួយនឹងតម្លៃសមរម្យ។ ហាងScore Sports Bar & Grill Phnom Penh នេះបានបើករយៈពេល១៥ឆ្នាំមកហើយ រាល់ព្រឹត្តិការណ៍បាល់ទាត់ធំៗ នៅទីនេះស្ទើរតែរកកន្លែងអង្គុយគ្មាន ដូច្នេះហើយប្រសិនបើប្រិយមិត្តចង់ណាត់មិត្តភក្តិ សង្សារ មកទស្សនាការប្រកួតនៅទីនេះ សូមធ្វើការកក់តុជាមុនតាមរយៈលេខទូរស័ព្ទ089 371 803។ ទីតាំងអាចចុចលើតំណរភ្ជាប់នេះបាន https://maps.app.goo.gl/k1gHn4hzCgaS7jt99?g_st=ic ៕

Share This Post: