PR

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អំពាវនាវឱ្យអ្នកមានគំនិតច្នៃប្រឌិតចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្មីមួយ ដើម្បីលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ

BY
Naren
November 25, 2022

ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ កម្មវិធីប្រកួតប្រជែងថ្មីមួយដែលផ្តោតលើនិរន្តរភាព ឆាប់ៗនេះនឹងមើលឃើញមានការចូលរួមដ៏ច្រើនកុះករពីអ្នកមានគំនិតច្នៃប្រឌិតជាច្រើនដើម្បីបង្កើតឱ្យមានឥទ្ធិពលវិជ្ជមានដល់សង្គមកម្ពុជា។ ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញបេក្ខជនបេក្ខនារីដែលមានអាយុចន្លោះពី១៨ ដល់ ២៥ឆ្នាំឱ្យចូលរួមក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។

ការប្រកួតប្រជែងលើកទីមួយនេះនឹងផ្ដោតលើប្រធានបទ “ការពិសាដោយការទទួលខុសត្រូវ”។ នៅក្នុងព្រឹត្តិការណ៍ SUSTAINATHON នេះ ក្រុមដែលចូលរួមប្រកួតប្រជែងនឹងមានពេល ៤៨ម៉ោងដើម្បីធ្វើកិច្ចការមួយក្នុងគោលបំណងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយជំរុញការពិសាប្រកបរដោយការទទួលខុសត្រូវ។ ក្រុមជាប់ចំណាក់ថ្នាក់កំពូលទាំង៣ នឹងមានឱកាសនាំយកគំនិតរបស់ពួកគេឱ្យលេចចេញជារូបរាងឡើងក្រោយទទួលបានការណែនាំពីអ្នកជំនាញក្នុងដំណាក់កាលហ្វឹកហាត់រយៈពេល ៣ខែ ដែលដឹកនាំដោយក្រុមហ៊ុន Startup Factory។ បន្ទាប់មក ព្រឹត្តិការណ៍ចុងក្រោយនឹងត្រូវបានរៀបចំធ្វើឡើងដើម្បីជ្រើសរើសយកក្រុមចំនួន១ដើម្បីប្រកាសជាជ័យលាភី។

លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន Startup Factory Cambodia មានប្រសាសន៍ថា៖ «ចាប់តាំងពីបង្កើតក្រុមហ៊ុននៅកម្ពុជាមក យើងមានក្តីរីករាយក្នុងការធ្វើការងារជាដៃគូ និងណែនាំអ្នកមានគំនិតច្នៃប្រឌិតនិងសហគ្រិនជំនាន់ក្រោយជាច្រើននាក់របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញសក្តានុពលមិនគួរឱ្យជឿក្នុងការដឹកនាំកំណើនដែលជំរុញដោយនវានុវត្តន៍ទៅកាន់ដំណាក់កាលបន្ទាប់របស់កម្ពុជា។ កម្មវិធី HEINEKEN SUSTAINATHON យកសក្តានុពលនេះដើម្បីឈានទៅកាន់កម្រិតមួយទៀតដោយផ្តោតលើការច្នៃប្រឌិត ដែលក៏មាននិរន្តរភាពដោយសារយើងបង្កើតឡើងផងដែរ។ យើងទន្ទឹងរង់ចាំធ្វើការជាមួយនិស្សិត និងគាំទ្រពួកគេជាមួយនឹងឧបករណ៍ ការបណ្តុះបណ្តាល និងធនធានល្អបំផុតដែលមានដើម្បីជួយបង្ហាញសមត្ថភាពរបស់ពួកគេ»។

ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ (Brew A Better World)» របស់ក្រុមហ៊ុន HEINEKEN Group គូសបញ្ជាក់ពីអាទិភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋាភាពសំខាន់ៗចំនួនបី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន HEINEKEN Group បាននិងកំពុងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាទូទាំងសាកលដើម្បីលើកកម្ពស់ការពិសាប្រកបដោយការទទួលខុសត្រូវ រាប់ចាប់ពីការផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់នូវជម្រើសស្រាបៀរដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១ពាន់លាននាក់ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជួយអ្នកប្រើប្រាស់ទាំងអស់អាចបង្កើតជម្រើសប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «យើងកំពុងស្វែងរកអ្នកច្នៃប្រឌិតដែលមានបំណងបង្កើតអ្វីដែលថ្មី ដើម្បីជំរុញការពិសាប្រកបដោយការទទួលខុសត្រូវ និងបង្កើតឱ្យមានភាពខុសប្លែកជារួម ដូចដែលនៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងមានបំណងបង្កើតភាពរីករាយរួមគ្នាពិតប្រាកដមួយ ដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង។ ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីនេះ យើងមានគោលបំណងស្វែងរកមធ្យោបាយកាន់តែច្រើនប្រកបដោយប្រសិទ្ធភាព ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យជ្រើសរើស និងបង្កើតជម្រើសពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។ យើងទន្ទឹងរង់ចាំធ្វើការងារជាមួយពួកគេយ៉ាងអន្ទះសារដើម្បីលើកកម្ពស់បញ្ហានេះ»។

អ្នកមានគំនិតច្នៃប្រឌិតអាយុចន្លោះពី ១៨ ទៅ ២៥ឆ្នាំដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែង ត្រូវបង្កើតជាក្រុមដែលមានសមាជិកពី ២ ទៅ ៥ នាក់ក្នុងមួយក្រុម។ បន្ទាប់ពីឆ្លងកាត់ការសម្ភាសជុំទីមួយ និងការវាយតម្លៃរបស់អ្នករៀបចំកម្មវិធី ក្រុមដែលត្រូវបានជ្រើសរើសនឹងចូលរួមក្នុងព្រឹត្តិការណ៍ SUSTAINATHON រយៈពេល ២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញក្នុងខែមករា ឆ្នាំ២០២៣។ ប្រាក់រង្វាន់សរុបចំនួន ៤.០០០ ដុល្លារអាមេរិកកំពុងរង់ចាំក្រុមឈ្នះកំពូលទាំងបីសម្រាប់ជុំដំបូង ហើយនឹងមានរង្វាន់បន្ថែមទៀតនៅពេលដែលក្រុមកំពូលទាំង៣ បន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយ។ ដោយអាស្រ័យលើគំនិតច្នៃប្រឌិតដែលត្រូវបានបង្កើតឡើង ក្រុមដែលឈ្នះក៏អាចមានឱកាសអនុវត្តគំនិតរបស់ខ្លួនជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផងដែរ។

អ្នកដែលមានបំណងចូលរួមក្នុងកម្មវិធី HEINEKEN SUSTAINATHON អាចដាក់ពាក្យចូលរួមបានតាមរយៈតំណភ្ជាប់នៅទីនេះឱ្យបានមុនថ្ងៃផុតកំណត់ទី៣ ខែធ្នូ ឆ្នាំ២០២២៖ https://bit.ly/SUSTAINATHON2022

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូមតាមដានទំព័របណ្តាញសង្គមរបស់ក្រុមហ៊ុន HEINEKEN Cambodia និងក្រុមហ៊ុន Startup Factory Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយបំផុត៖
• ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន HEINEKEN Cambodia៖ https://www.facebook.com/HEINEKENCambodia/
• ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Startup Factory Cambodia៖ https://www.facebook.com/startupfactorykh

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

អំពី Startup Factory
Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។
យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀតនាពេលអនាគត៕

Share This Post: