កូនៗមានប្តីប្រពន្ធអស់ សល់២នាក់តាយាយចិញ្ចឹមគ្នា! លោកយាយត្រូវដើរអូសរទេះដូង លក់ទាំងដៃប្រេះឆ្អឹង ដើម្បីបានលុយមើលថែលោកតាដែលដេកឈឺនៅផ្ទះ
- BY
- Naren
- November 26, 2022
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងគួរឱ្យអាណិតអាសូរដោយលោកយាយវ័យចាស់ជរា ដើរអូសរទេះជាង២០គីឡូម៉ែត្រលក់ដូងទាំងដៃប្រេះឆ្អឹង ដើម្បីបានលុយចិញ្ចឹមលោកតាដេកឈឺនៅផ្ទះ។ បើយោង គណនីហ្វេសប៊ុកឈ្មោះ Gino Real បានសរសេររៀបរាប់ថា៖
«ម៉ែគេម៉ែយេីង ដេីរអូសដូងលក់បានចំណេញបាន ២-៣មុឺន ចិញ្ចឹមតានៅផ្ទះដេកឈឺ ខ្ញុំឃេីញអង្គុយញុំបាយច្រកថង់ ម៉ោង២ទេីបបានបាយញុំក្រោមដេីមឈេីរាល់ថ្ងៃ ដេីរអូសរទេះដូងជាង២០គីឡូដីរាល់ថ្ងៃ(ដូងធ្ងន់ណាស់)។ ជេីងក៏ឈឺដៃប្រេះឆ្អឹងតែខំរុញខំកាប់ដូង (ព្រោះខ្ញុំឃេីញច្របាច់ដៃជេីងរាល់ថ្ងៃ) ថ្ងៃនេះឃេីញដេកអង្គុយទេីបចូលទៅនិយាយលេងបានដឹងថាកំសត់ណាស់។ យំរៀបរាប់រឿងកូន រាល់ថ្ងៃនៅ២នាក់យាយតា កូនៗមានប្តីប្រពន្ធអស់ សល់២នាក់តាយាយចិញ្ចឹមគ្នា ឥឡូវតាបាក់កំលាំងទៅលែងរួចចឹងយាយប្រឹងតែឯងដេីម្បីមេីលថែតា(hmmm ចឹងបានថាកូន១០ចិញ្ចឹមម៉ែឪមិនរស់)។ ខ្ញុំផុសនេះព្រោះចង់ជួយគាត់ដែលតាដេកនៅផ្ទះត្រូវការថ្នាំបេីបងប្អួនអាណិតគាត់សូមជួយគាត់បន្តិចបន្តួចផងណា។ ABA 000239239 (Ly chetra) AC Lida 069918981 (Ly chetra)»៕
- Share This Post: