សិល្បៈ

ឃើញហើយរំភើប! កំពូលតារាចម្រៀងអន្តរជាតិ CL បានទៅកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រ “វត្តភ្នំ” ក្រោយបញ្ចប់ការប្រគុំតន្ត្រីនៅភ្នំពេញ

BY
Khmernote Media
November 28, 2022

រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងអន្តរជាតិ KPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមសម្តែង ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ស្ថិតនៅជិតរង្វង់មូល នាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញ។

បន្ទាប់ពីបញ្ចប់ការសម្តែង នៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះរួចមក ក៏ឃើញថាសន្ទុះនៃការគាំទ្រ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាច្រើនរាប់ម៉ឺននាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់ និងគាំទ្រពីវត្តមានរបស់តារាងចម្រៀង Rapper កញ្ញា Chaelin សញ្ជាតិកូរ៉េរូបនេះផងដែរ។ កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Park bom Lee បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្ធឹករបស់កញ្ញា CL ក្នុងដំណើរទស្សនកិច្ចនៅរមណីយដ្ឋានប្រវត្តិសាស្ត្រ “វត្តភ្នំ” ដែលជាបេះដូងនៃទីក្រុងភ្នំពេញ ត្រូវបានស្ថាបនា​ឡើងនៅ​ឆ្នាំ​១៣៧៣ និងជាសំណង់សាសនាដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ ការចែកចាយរូបភាពជាច្រើនសន្ធឹកនេះ បានធ្វើឱ្យ អ្នកគាំទ្រនៅតាមបណ្ដាញសង្គមហ្វេសប៊ុករំភើបជាខ្លាំង និងបានចែករំលែកជាច្រើនផងដែរ ៕

Share This Post: