ការប្រកួតបាល់ទាត់ពិភពលោករវាងក្រុមជម្រើសអាល្លឺម៉ង និងកូស្តារីកា នឹងមានអាជ្ញាកណ្តាលកាត់សេចក្ដីនៅលើទីលានជាស្ដ្រី និងដំបូងគេបំផុតមិនធ្លាប់មានពីមុន
- BY
- autoadmin
- November 30, 2022
ប្រវត្តិសាស្ត្រថ្មីក្នុងវិស័យបាល់ទាត់នឹងកើតមានឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងសកល) ដែលត្រូវនឹងម៉ោង ២ រំលងអធ្រាត្រឆ្លងចូលថ្ងៃសុក្រនៅកម្ពុជា នៅពេលដែលក្រុមជម្រើសជាតិអាល្លឺម៉ង ត្រូវប៉ះជាមួយក្រុមជម្រើសជាតិកូស្តារីកា នៅក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ។ វានឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស (World Cup) លើកដំបូងមិនធ្លាប់មានពីមុន នៅពេលដែលអាជ្ញាកណ្តាលកាត់សេចក្ដីលើទីលានជាស្ដ្រី។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA បានប្រកាសថា អាជ្ញាកណ្តាលរូបនោះមានឈ្មោះថា Stephanie Frappart គាត់មានអាយុ ៣៨ឆ្នាំ គឺជាជនជាតិបារាំង។ រូបគាត់ក៏ជាអាជ្ញាកណ្តាលស្រ្តីដំបូងគេនៅក្នុងការក្របខណ្ឌ Ligue 1 របស់បារាំង និង UEFA Champions League ផងដែរ។ អ្នកស្រី Neuza Back មកពីប្រេស៊ីល និងអ្នកស្រី Karen Diaz មកពីម៉ិកស៊ិក នឹងក្លាយជាជំនួយការរបស់គាត់។ អ្នកស្រី Frappart គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៣នាក់ ដែលត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាលក្នុងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ។ អ្នកស្រី Yamashita Yoshimi របស់ប្រទេសជប៉ុន និងអ្នកស្រី Salima Mukansanga របស់ប្រទេសរវ៉ាន់ដា ក៏ស្ថិតក្នុងបញ្ជីរបស់ FIFA ផងដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: