ចិនបញ្ជូនអាកាសយាននិក ៣រូបទៅកាន់ស្ថានីយអវកាស “Celestial Palace” ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ
- BY
- Pheakdey
- November 30, 2022
ចិន៖ ប្រទេសចិនបានបញ្ជូនយានអវកាសមួយគ្រឿងផ្ទុកដោយអាកាសយានិកចំនួន ៣នាក់ឆ្ពោះទៅកាន់ស្ថានីយអវកាសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះ។ ការបញ្ជូនអាកាសយានិកនៅពេលនេះត្រូវបានគេមើលឃើញថា គឺជាការផ្លាស់ប្តូរអាកាសយានិកលើកទី ១របស់ចិន ខណៈវាគឺជាបេសកកម្មទី ២ ដែលចិនបានទទួលបាជោគជ័យក្នុងការបញ្ជូនមនុស្សទៅកាន់ទីអវកាសក្នុងគន្លងផែនដីទាប។
ប្រភពខាងលើបានបន្តថា យានអវកាសដែលចិនបានបញ្ជូននៅពេលនេះគឺយានប្រភេទ Shenzhou-15 ឬហៅថា “Divine Vessel” ត្រូវបានបង្ហោះចេញមជ្ឈមណ្ឌលផ្កាយរណប Jiuquan នៅម៉ោង ១១ និង ៨នាទីយប់ថ្ងៃអង្គារម្សិលមិញនេះ ខណៈអាកាសយានិកទាំង ៣រូបនោះរួមមានលោក Fei Junlong អាយុ ៥៧ឆ្នាំ លោក Deng Qingming អាយុ ៥៦ឆ្នាំ និងលោក Zhang Lu អាយុ ៤៦ឆ្នាំ។ គួរបញ្ជាក់ថា អាកាសយានិកទាំង ៣រូបនេះគឺជាអ្នកជំនាញផ្នែកអវកាសរបស់ចិន ដែលមានបទពិសោធន៍ក្នុងវិស័យមួយអស់រយៈពេលជិត ២០មកហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post: