PR

ដឹងតែកក្រើក ជាមួយការរៀបចំសម្តែងបទ «មហាគ្រួសារកីឡា» របស់ Smart និង ការបង្ហាញពិសេសពី G-Devith និងសិល្បករល្បីៗជាច្រើនទៀត ក្នុងពិធីបិទកីឡាជាតិលើកទី៣

BY
Naren
November 30, 2022

(ភ្នំពេញ)៖ បើតាមរយៈរបៀបវារៈផ្លូវការ នៃពិធីបិទកីឡាជាតិលើកទី៣ បានបង្ហាញថា ស្មាតនឹងរៀបចំការសម្ដែងសម្រាប់ពិធីបិទកីឡាជាតិលើកទី៣ ជាមួយបទ «មហាគ្រួសារកីឡា» ដែលច្រៀងដោយ ស៊ូ ស៊ីរីកា, ចំរើន សុភា, តី, លាន បញ្ចនីត, Baly និង Denzo ជាមួយការរៀបចំការសម្តែងពិសេសរបស់ទម្រង់សិល្បៈដូចជា របាំមុនីមេខាលា របាំខោល របាំសហ័សម័យ៤ និង សៀក២ ឆៃយ៉ាំ អ្នករាំអបអរសាទរ (Cheer Leader) និង សិល្បករក្រវីទង់ជាតិផងដែរ។

នៅមានការបង្ហាញពិសេសពី G-Devith ក្នុងចម្រៀង «ល្ខោនខោលសន្តិភាព» ការសម្ដែងទាំងអស់នេះ គឺប្លែកពីការសម្តែងរាល់ដងដោយបានលឺថានឹងមានការសម្តែងរួមជាមួយ របាំមុនីមេខាលា របាំខោល គុនល្បុក្កតោ សិល្បករក្រវីទង់ជាតិ សិល្បៈវ៉ែស្គរ សិល្បករផ្លុំស្នែង និងស្រឡៃ និងការរាំបែបសម័យទៀតផង។ ដឹងតែនឹងធ្វើឱ្យកក្រើកជាងមុន និងនាំសម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។

នៅតែចាំមិនភ្លេច កាលថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅ ពិធីបើកជាផ្លូវការកីឡាជាតិលើកទី៣ និង និងកីឡាជនពិការលើកទី១ បានប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការហ៊ោរសប្បាយ និងរំភើបក្រៃលែង ជាមួយទស្សនីយភាពដ៏អស្ចារ្យពីការសម្ដែងផ្សេងៗ ជាពិសេសគឺការសម្ដែងរបស់ បទចម្រៀង «វីរភាពកីឡា» និង បទ «អច្ឆរិយកីឡា» ដោយតារាចម្រៀងទាំង ៦រូបគឺ មាស សុខសោភា, ដួង វីរៈសិទ្ធ, ពូឃ្លាំង, ម៉ម ពេជ្ជរិទ្ធ, តី និង រៀម សុខភិរម្យ ដែលការសម្ដែងទាំងអស់នេះ គឺមានការរៀបចំដោយក្រុមហ៊ុនSmartផ្ទាល់ ក្នុងស្មារតីគាំទ្រកីឡាគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអ្នកឧបត្ថម្ភធំ (Gold Sponsor) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ហើយនេះមិនមែនជាលើកទី១ទេដែល Smart ចូលរួមគាំទ្រកម្មវិធី វិស័យកីឡាជាតិ។ ទស្សនិកជនប្រាកដជាបានឃើញនិងឮកន្លងមកហើយ Smart និង Pleng តែងតែចូលរួមគាំទ្រវិស័យកីឡាជាតិយ៉ាងពេញទំហឹងតែម្ដង ជាមួយឆន្ទះមុះមុតរបស់ខ្លួនក្នុងការចួលរួមកីឡាវិស័យកីឡានិងសិល្បៈរបស់ខ្លួន៕

Share This Post: